កាលពីមុនប្រជាជនខ្មែរយើងចូលចិត្តធ្វើផ្អក ប្រហុក ឬត្រីប្រឡាក់ទុកញ៉ាំដោយខ្លួនឯង តែសម្រាប់ឥឡូវវិញ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ទើបធ្វើឲ្យយើងច្រើនតែទិញគេជំនួសវិញ។
កាលពីមុនប្រជាជនខ្មែរយើងចូលចិត្តធ្វើផ្អក ប្រហុក ឬត្រីប្រឡាក់ទុកញ៉ាំដោយខ្លួនឯង តែសម្រាប់ឥឡូវវិញ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ទើបធ្វើឲ្យយើងច្រើនតែទិញគេជំនួសវិញ។

ចំណីដែលទិញគេស្រាប់ មិនសូវល្អដូចយើងធ្វើខ្លួនឯងឡើយ ទើបប្រជាជនខ្លាចប៉ះពាល់ដល់សុខភាព ព្រោះតែងឃើញមានព័ត៌មានចុះផ្សាយជាញឹកញាប់ថា ខាងកាំកុងត្រូលតែងរកឃើញអាហារផ្អាប់ទាំងនោះ មានផ្ទុកសារធាតុគីមីមួយចំនួន។

បើតាមការឲ្យដឹងពីលោក ចាន់ សេដ្ឋា អតីតនិស្សិតផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានពន្យល់ថា ប៉ុន្មានឆ្នាំមុនពិនិត្យឃើញមានច្រើន តែសម្រាប់ឥឡូវវិញលែងសូវឃើញទេ។ សម្រាប់អាហារក្រៀមដែលពិនិត្យឃើញមានសារធាតុគីមី គឺពពួកត្រីបបែលងៀត ដែលភាគច្រើនមានផ្ទុកសារធាតុគីមីរក្សាទុកបានយូរមិនងាយខូច។
សម្រាប់ពពួកផ្អក ប្រហុក ត្រីហើម ដែលមានជាតិគីមី ភាគច្រើនជាផលិតផលនាំចូលមកពីប្រទេសជិតខាង ហើយការនាំចូល ទម្រាំអាចយកមកដាក់លក់លើទីផ្សារមានរយៈពេលយូរ ដូចនេះប្រសិនបើគ្មានការទុកដាក់ត្រឹមត្រូវ អាចនឹងឆាប់ខូច។ បែបនេះហើយទើបគេជ្រើសរើសការប្រើថ្នាំមួយចំនួនដូចជា ហ្វ័រម៉ាលីន ដែលអាចរក្សាទុកបានយូរ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឲ្យស។
ចំពោះរូបរាងចំណីផ្អាប់ទាំងនោះ បើសង្កេតឃើញថាមានសភាពសៗខ្លាំង គ្មានសត្វល្អិតមករោម ជាពិសេសរុយតែម្ដង។ តែប្រហុកខ្លះដែលមានជាតិគីមី ក៏មានរូបរាងធម្មតាដែរ ដូចនេះបើយើងសុវត្ថិភាព មានតែធ្វើញ៉ាំដោយខ្លួនឯង។
អត្ថបទពាក់ព័ន្ធ៖ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
21/08/2019
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ