backup og meta

អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 26, 2021

    អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង

    ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កញ្ញាមក ពលរដ្ឋ​ទូទាំង​ប្រទេស​យើង បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​ជាបន្ដបន្ទាប់ ហើយ​បាយដំណើប ជា​អាហារ​បែប​ប្រពៃណី​មួយ​ប្រភេទ ដែល​បងប្អូន​យើង​តែងតែ​រៀបចំ មិន​ដែល​ខាន​នោះទេ ដើម្បី​យក​ទៅ​វត្ត ក៏ដូច​ជា​ញ៉ាំ​នៅ​តាម​គ្រួសារ​នីមួយៗ​ផងដែរ។

    តែ​តាមពិត​ទៅ​បាយដំណើប (Sticky Rice or Glutinous Rice) មិនមែន​មាន​តែនៅ​ស្រុក​ខ្មែរ​យើង​ទេ វា​មាននៅ​តាម​ប្រទេស​​អាស៊ី​ជាច្រើន ដោយ​ស្រូវ​ដំណើប​អាច​ដាំដុះ​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពស់រាប ហើយ​សូម្បីតែ​ជនជាតិ​ជប៉ុន ក៏​យក​បាយ​ដំណើប​នេះ ទៅ​ប្រើ​ក្នុង​មុខម្ហូប Sushi ផងដែរ។

    បាយដំណើប មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​បាយ​ប្រភេទ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និង​ជាតិ​កាកសរសៃ ហើយ​សឹងតែ​គ្មាន​ជាតិ​កូលេស្ដេរ៉ូល និង​ខ្លាញ់

    បើនិយាយ​ពី​អត្ថប្រយោជន៍​បាយ​ដំណើប​ចំពោះ​សុខភាព​វិញ រួមមាន៖

    ១. ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ

    សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយ ដែល​វា​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេស នៅ​ក្នុង​រាងកាយ។

    ២. ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម

    ជាតិ​កាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​ការ​បញ្ចេញ​អាំងស៊ុយលីន និង​គ្លុយកូស នៅ​ក្នុង​រាងកាយ។

    បាយ​ដំណើប

    ៣. ប្រឆាំង​ការ​រលាក 

    សារធាតុ​ទង់ដែង ស័ង្កសី និង​វីតាមីន B នៅ​ក្នុង​បាយដំណើប អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ ដែល​អាច​កាត់បន្ថយ​ការរលាក និង​ការឆ្លង​មេរោគ​ទៅ​ក្នុង​រាងកាយ។

    ៤. បង្កើន​ដង់ស៊ីតេ​ឆ្អឹង

    ដោយសារ​បរិមាណ​រ៉ែ​ច្រើន នៅក្នុង​បាយដំណើប វា​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​កាត់បន្ថយ​ជំងឺ​ពុកឆ្អឹង

    ៥. ការពារ​ជំងឺ​បេះដូង

    ដោយសារ​បាយ​ដំណើប គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្ដេរ៉ូល ដូច្នេះការ​ញ៉ាំ​បាយ​ដំណើប​ច្រើន មិន​បណ្ដាល​ឲ្យ​លើសឈាម មាន​បញ្ហា​បេះដូង និង​ឡើង​ទម្ងន់​នោះទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម