បច្ចុប្បន្ន នំប៉័ង ក៏ជាអាហារពេញនិយមមួយដែរ ដោយពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាលទីប្រជុំជនមួយចំនួន ញ៉ាំជាអាហារពេលព្រឹក។ នំប៉័ងអាចរក្សាទុកបានរយៈពេលពី ៣-៧ថ្ងៃ អាស្រ័យតាមគ្រឿងផ្សំសម្រាប់ផលិត និងវិធីរក្សាទុក។
បច្ចុប្បន្ន នំប៉័ង ក៏ជាអាហារពេញនិយមមួយដែរ ដោយពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាលទីប្រជុំជនមួយចំនួន ញ៉ាំជាអាហារពេលព្រឹក។ នំប៉័ងអាចរក្សាទុកបានរយៈពេលពី ៣-៧ថ្ងៃ អាស្រ័យតាមគ្រឿងផ្សំសម្រាប់ផលិត និងវិធីរក្សាទុក។

ទោះយ៉ាងណា មានលក្ខណៈមួយចំនួន ដែលយើងអាចកំណត់ថា នំប៉័ងនោះ ខូចគុណភាព និងមិនគួរញ៉ាំនោះទេ។ លក្ខណៈទាំងនោះ មានដូចជា៖
ផ្សិត ជាពពួក Fungus ដែលស្រូបសារធាតុបំប៉នក្នុងនំប៉័ង និងកកើតជាពង (Spores) បង្កើតចំណុចស្រអាប់ជាច្រើន ដែលអាចមានពណ៌បៃតង ខ្មៅ ស និងផ្កាឈូក។
ប្រសិនបើនំប៉័ង ឡើងផ្សិតហើយ យកល្អ កុំហិតក្លិនវា ព្រោះវាអាចបង្កគ្រោះថ្នាក់។ តែប្រសិនវាមិនឡើងផ្សិតទេ ហើយក្លិនរបស់វាធុំផ្អួរ យើងមិនគួរញ៉ាំនំប៉័ងនោះទេ។
![]()
ប្រសិនបើនំប៉័ងមានរសជាតិខុសពីប្រក្រតី យកល្អ យើងគួរបោះចោល កុំញ៉ាំវាទៀត។
នំប៉័ន ដែលមិនបានវេចខ្ចប់ និងរក្សាទុកបានត្រឹមត្រូវ វាអាចស្ងួត និងឡើងរឹង។ បើសិនវាគ្មានផ្សិតនោះទេ នំប៉័នរឹងនេះ អាចញ៉ាំបាន តែវាគ្មានរសជាតិល្អនោះទេ។
ភាគច្រើន សារធាតុដែលធ្វើឲ្យនំប៉័ង ឡើងផ្សិត មានដូចជា Rhizopus, Penicillium, Aspergillus, Mucor និង Fusarium។ សារធាតុផ្សិតទាំងនេះ អាចផលិត Mycotoxins ដែលជាសារធាតុពុល និងបង្កគ្រោះថ្នាក់ នៅពេលយើងញ៉ាំ ឬស្រូបចូល។ សមាសធាតុ Mycotoxins ក៏បង្កបញ្ហាដល់ក្រពះរបស់យើងផងដែរ និងបណ្ដាលឲ្យមានបញ្ហារំលាយអាហារ។ សមាសធាតុពុល Mycotoxins ខ្លះ ដូចជា Aflatoxin អាចបង្កជាជំងឺមហារីក ប្រសិនបើយើងញ៉ាំ ក្នុងបរិមាណច្រើន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthline.com/nutrition/how-long-does-bread-last#spoilage
កំណែប្រែបច្ចុប្បន្ន
26/08/2021
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ