បោះបង់ចោលភេសជ្ជៈដែលមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ (កាហ្វេ) សម្រាប់អ្នកញ៉ាំកាហ្វេ អាចជារឿងធំមួយសម្រាប់គ្នាយើង ហើយបើទោះពេលខ្លះអាចអត់បានមែន ប៉ុន្តែរយៈប៉ុន្មានថ្ងៃក្រោយ នឹងអាចត្រូវត្រឡប់ទៅទិញកាហ្វេវិញជាមិនខាន។ ដោយសារបញ្ហានេះ ទើបការស្រាវជ្រាវជាច្រើនបានលើកពីមូលហេតុពាក់ព័ន្ធមកពន្យល់ ថាតើនឹងមានអ្វីកើតឡើង ចំពោះរាងកាយ នៅពេលដែលធ្លាប់តែញ៉ាំ ហើយបញ្ឈប់វិញ?
១. ប្រែបម្រួលទម្ងន់
នៅពេលឈប់ផឹកកាហ្វេ គីឡូនឹងប្រែប្រួល ច្រើនឬតិច ហើយនេះក៏ដោយសារបញ្ហាស្រ្តេសនឹងកើតឡើងចំពោះគ្នាយើងដែលធ្លាប់តែញ៉ាំកាហ្វេ។ យោងតាមការសិក្សា ភេសជ្ជៈកាហ្វេ ជួយជំរុញប្រតិកម្មរំលាយអាហារនៅក្នុងខ្លួន (ម៉េតាប៉ូលីស) ដែលមានន័យថា រាងកាយនឹងដុតកម្ទេចកាល់ឡូរីយ៉ាងមានប្រសិទ្ធិភាព។ នៅពេលដែលយើងឈប់ញ៉ាំកាហ្វេ ដូចនេះ រាងកាយដែលធ្លាប់តែទទួលកាហ្វេជាជំនួយ នឹងអាចកើនទម្ងន់ខ្លួន។
ដោយឡែកការឈប់ញ៉ាំកាហ្វេ ក៏អាចស្រកទម្ងន់វិញបានដែរ ក្នុងករណីដែលអ្នកធ្លាប់ញ៉ាំកាហ្វេក្រឡុក (frappé) រាល់ថ្ងៃ ព្រោះថាប្រភេទកាហ្វេទាំងនេះ មានជាតិផ្អែមច្រើន។
ធ្លាប់តែញ៉ាំកាហ្វេ តែឥលូវមកបញ្ឈប់ញ៉ាំវិញ នោះរាងកាយនឹងជួបបញ្ហានេះ ដោយហេតុថា ខួរក្បាលធ្លាប់បានជំរុញដោយកាហ្វេ ដែលជួយឱ្យខួរក្បាល បញ្ចេញអ័រម៉ូន Dopamine និង Adrenaline ទាំងនេះជំរុញឱ្យខួរក្បាលធ្វើការសកម្ម និងឡើងសម្ពាធឈាមផងដែរ។ ដូចនេះ ពេលឈប់ញ៉ាំភេសជ្ជៈនេះ ក្នុងរយៈពេលដំបូងៗ ខួរក្បាលពុំអាចទទួលយកបាន ឬស៊ាំនៅឡើយ។
៣. ញ័រ រសាប់រសល់ ឈឺក្បាល ខ្សោយកម្លាំង នឹងអាចកើតឡើង
អាការៈខាងលើនេះ នឹងកើតមានឡើង ប៉ុន្តែពុំមែនជារឿងធ្ងន់ធ្ងររហូតគួរឱ្យបារម្ភនោះទេ។ នេះក៏ដោយសារតែ ខួរក្បាលពុំទានស៊ាំភ្លាមៗ នឹងទម្លាប់គ្មានកាហ្វេនោះ។ យ៉ាងណាមិញ អាការៈទាំងនោះនឹងបាត់ទៅបន្តិចម្តង នៅក្នុងពេលមួយដែល រាងកាយ និងខួរក្បាលរបស់យើងទម្លាប់នឹងការគ្មានកាហ្វេ។
ទោះជាយ៉ាងណា ដោយផ្អែកតាមការសិក្សាមុនៗក៏ធ្លាប់បានលើកឡើង នូវវិធីសាស្រ្តមួយចំនួនដែលជួយបន្ធូរបន្ថយអាការៈខាងលើ ដែលយើងហៅថា “ការញៀនកាហ្វេ’ បានដោយទាមទារពេលវេលាខ្លះ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕