backup og meta

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ

វីតាមីន C ជា​សារធាតុចិញ្ចឹម​សំខាន់​ដែល​រាងកាយ​ត្រូវការ​។ វីតាមីន​នេះ​អាច​ជួយ​រាងកាយ​បង្កើត​កោសិកា​ឡើងវិញ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិដែក។ វីតាមីន C គឺ​មិន​អាច​បង្ការ​ជំងឺ​ផ្ដាសាយ​បាន​ទេ ប៉ុន្តែ​អាច​ជួយ​សម្រាល​ដល់​រោគសញ្ញា។ មនុស្ស​ភាគ​ច្រើន​ដឹង​ហើយ​ថា​ផ្លែក្រូច​សំបូរ​ដោយ​វីតាមីន C តែ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ​ទៀត​ក៏​ជា​ប្រភព​វីតាមីន C ដែរ។

. ម្ទេស

ម្ទេស​៩០ក្រាម​មាន​វីតាមីន C ១០៧,៨មីល្លិក្រាម។ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Buffalo បាន​រក​ឃើញ​ទៀត​ថា​សារធាតុ capsaicin ដែល​ផ្តល់​ជាតិ​ហឹរ​ដល់​ម្ទេស​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​នៅ​សន្លាក់ និង​សាច់ដុំ។

. ម្ទេសប្លោក​ពណ៌​ក្រហម

ម្ទេសប្លោក​ក្រហម​ហាន់​រួច១៧៥ក្រាម មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​បីដង​​ស្មើ​នឹង​១៩០មីល្លិក្រាម ហើយ​ម្ទេស​ប្លោក​នេះ​ក៏​សំបូរ​ដោយ​វីតាមីន Aដែល​ជួយ​ដល់​ភ្នែក​ដែរ។

. ម្ទេសប្លោក​បៃតង

ម្ទេសប្លោក​បៃតង​ហាន់​រួច១៧៥ក្រាម ​មាន​វីតាមីន C ១២០មីល្លិក្រាម​ដែល​តិច​ជាង​ម្ទេសប្លោក​ក្រហម តែម្ទេសប្លោក​បៃតង​ផ្ដល់​វីតាមីន C ២០០%​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ហើយ​ក៏​សំបូរ​ដោយ​ជាតិសរសៃ​ដែរ។

. ផ្កាខាត់ណា​ខៀវ

ផ្កាខាត់ណា​ខៀវ​ផ្ដល់​វីតាមីន C ១៣២មីល្លិក្រាម រួម​ជាមួយ​នឹង​ជាតិសរសៃ។ បន្លែ​នេះ​ក៏​មាន​កាឡូរី​ទាប​ដែរ។ ការសិក្សា​បាន​បង្ហាញ​ថា​ផ្កាខាត់ណា​ខៀវ​អាច​ការពារ​ពី​ជំងឺ​មហារីក។

អត្ថបទពាក់ព័ន្ធ៖

.ផ្កាខាត់ណា

ផ្កាខាត់ណា​តូច​មួយ​មាន​វីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និង​ប្រូតេអ៊ីន ៥ក្រាម។ យើងអាច​ញ៉ាំ​ឆៅ ចំហុយ ឬ​ចម្អិន​ជាមួយ​ប្រេងអូលីវ​ក៏បាន។

. ដំឡូងបារាំង​

ដំឡូងបារាំង​ដុត​មួយ​មាន​វីតាមីន C ប្រហែល​២០មីល្លិក្រាម។ ដំឡូងបារាំង​ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម និង​ជាតិសរសៃ។ ជំនួស​ឲ្យ​យក​ទៅ​បំពង​ គួរ​យក​ទៅ​ដុត​ជាមួយ​ប្រេង​អូលីវ។

. ផ្លែ​ល្ហុង

ផ្លែល្ហុង​មួយ​​ប្រហែល​១៤៥ក្រាម​ផ្តល់​វីតាមីន C ប្រហែល​៩០​មីល្លិក្រាម។ ក្រៅ​ពី​វីតាមីន C ផ្លែ​ឈើ​នេះ​សំបូរ​ដោយ​carotene flavonoid វីតាមីន B Folate ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ជាតិសរសៃ​ដែល​ធ្វើ​មាន​ប្រយោជន៍​​ដល់​បេះដូង និង​អាច​ការពារ​ជំងឺ​មហារីក​ពោះវៀនធំ​។

. ផ្លែ​ស្ត្របឺរី

ផ្លែ​ស្ត្របឺរី​​ប្រហែល ១៤៤ក្រាម​មាន​វីតាមីន C ៨៤,៧មីល្លិក្រាម ហើយ​ក៏​មាន​សារធាតុផ្សេងៗ​ដូចជា​ Folate ដែល​ជួយ​ដល់​បេះដូង។ ផលប្រយោជន៍​មួយ​ទៀត​គឺ​អាច​ជួយ​ធ្វើ​ធ្មេញ​ស​តាម​បែប​ធម្មជាតិ។

. ផ្លែម្នាស់

ផ្លែម្នាស់​ ១៦៥ក្រាម​ផ្តល់​វីតាមីន C ៧៨,៩មីល្លិក្រាម ហើយ​ផ្លែ​ម្នាស់​មាន​អង់ស៊ីម bromelain ដែល​ជួយ​បំបែក​អាហារ និង​កាត់បន្ថយ​អាការៈហើមពោះ។ លើសពីនេះទៀតbromelain ជា​សារធាតុ​ប្រឆាំង​ការ​រលាក​យ៉ាងល្អ​ដែល​អាច​ជួយ​ដល់​រាងកាយ​ក្រោយ​ពេល​ហាត់ប្រាណ។

១០. ផ្លែស្វាយ

ផ្លែ​ស្វាយ​មួយ​ផ្លែ​មាន​វីតាមីន C ១២២,៣មីល្លីក្រាម ហើយ​ក៏​សំបូរ​វីតាមីន A ដែរ។ វីតាមីន A​ក៏​ដូចវីតាមីន C ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​ជួយ​ដល់​ភ្នែក។

១១. ផ្លែគីវី

ផ្លែគីវី​ពីរ​ផ្លែ​ផ្តល់​វីតាមីន C ១៣៧,២មីល្លិក្រាម។ ផ្លែ​នេះ​ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម និង​ស្ពាន់ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.com/nutrition/12-foods-with-more-vitamin-c-than-oranges?

https://www.webmd.com/food-recipes/ss/slideshow-vitamin-c-sources

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម