២- បង្កើនមុខងារប្រព័ន្ធការពារ
ទឹកផ្លែស្វាយ សម្បូរដោយវីតាមីន A ជាសារធាតុបំប៉នសំខាន់ ជួយដល់មុខងាររបស់ប្រព័ន្ធការពារ រួមទាំងការផលិត និងសកម្មភាពរបស់កោសិកាឈាមស។ កង្វះវីតាមីន A ក្នុងរាងកាយពាក់ព័ន្ធជាមួយការងាយឆ្លងមេរោគ។
៣- ជួយសុខភាពស្បែក និងសក់
វីតាមីន A ក្នុងផ្លែស្វាយ ក៏សំខាន់ផងដែរ ជួយបង្កើត និងរក្សាជាលិកា Epithelial មាននៅក្នុងស្បែក សក់ និងក្រពេញក្រោមស្បែក Sebaceous។ ក្នុងការសិក្សាលើសត្វ ក៏រកឃើញថា កង្វះវីតាមីន A ពាក់ព័ន្ធនឹងការជ្រុះសក់។ ផ្លែស្វាយ ក៏សម្បូរវីតាមីន C ដែរ ដោយសារធាតុបំប៉ននេះ ចាំបាច់សម្រាប់ផលិតខូឡាជេន ជួយដល់ស្បែក និងបង្ការស្នាមជ្រួញ។