backup og meta

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

បើ​យើង​និយាយ​ពី​ស៊ុត​ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ជា​អាហារ​ងាយ​រក តែ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យើង​។ មិន​បាច់​និយាយ​ដល់​ប្រ​យោជន៍​សុខ​ភាព​ផ្សេង​ទៀត យើង​និយាយ​តែ​ពី​គុណ​ប្រ​យោជន៍​របស់​ស៊ុត​លើ​ការ​ចងចាំ ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រំលង​ស៊ុត​ពី​របប​អាហារ​បាន​ដែរ​។​

ស៊ុត​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អ្នក​ជំនាញ​ខាង​សុខ​ភាព​​ជឿ​ថា​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​មាន​ផល​ល្អ​ដល់​អង្គ​ចងចាំ និង​អារម្មណ៍​របស់​មនុស្ស​យើង​។ ក្រៅពី​នេះ​សារធាតុ​ choline មាន​ក្នុង​ស៊ុត ក៏​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល​​​ផ្នែក​ចងចាំ​មាន​សុខភាព​​​ល្អ​។

​​​​​តាម​ការ​សិក្សា​ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​ទទួល​បាន​សារធាតុ​choline គ្រប់​គ្រាន់​ពី​របប​អាហារ​នោះ​ទេ។ បើ​តាម​ការ​ណែ​នាំ សម្រាប់​មនុស្ស​ស្រី​គួរ​ទទួល​បាន​សារធាតុ​ choline ៤២៥​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ចំណែក​មនុស្ស​ប្រុស​វិញ​គួរ​ទទួល​បាន​សារធាតុ​ choline ៥៥០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​សារធាតុ​choline នៅ​ក្នុង​ផ្នែក​ពណ៌លឿង​របស់​ស៊ុត​មួយ​គ្រាប់​មាន​ចំនួន​១១២​មិល្លីក្រាម​។

ស៊ុត

ជា​ការ​ណែ​នាំ​​មនុស្ស​យើង​មាន​សុខភាព​ល្អ​ធម្មតា​ គួរ​ញ៉ាំ​ស៊ុត​មិន​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ និង​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​លើ​ស​ពី​៣​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​។

ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ស៊ុត​នៅ​មាន​ផ្ទុក​​វីតាមីន​Bដែល​ជា​វីតាមីន​​​ដើរ​តួនាទី​សំខាន់​​ដល់​សុខភាព​ខួរក្បាល​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​ជួប​បញ្ហា​​ធ្លាក់​ចុះ​​វីតាមីនB រួម​មានហ្វូឡាត និង​វីតាមីន B12 អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​។

បញ្ហា​ធ្លាក់​ចុះ​នៃ​ ហ្វូឡាត ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​វង្វេងតែ​ការ​សិក្សា​ថា​ការ​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទអាសុីដហ្វូលិកអាច​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ចុះ​នៃ​កម្រិត​ចង​ចាំ​នេះ​បាន​។

ដូច​នេះ​ហើយ បាន​ជា​គេ​ថា​ស៊ុត​ជា​ប្រភព​នៃ​វីតាមីន​B និង choline ដែល​សុទ្ធ​តែ​សំខាន់​សម្រាប់​ដំណើរ​ការ និង​ការ​លូត​លាស់​​ខួរ​ក្បាល ក៏​ដូច​ជា​គ្រប់​គ្រង​អារម្មណ៍​របស់​មនុស្ស​យើង​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/11-brain-foods#TOC_TITLE_HDR_11

https://www.health.com/food/10-foods-that-boost-concentration

កំណែ​ប្រែបច្ចុប្បន្ន

20/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម