backup og meta

ញ៉ាំទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 08, 2021

    ញ៉ាំទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

    បើ​និយាយ​ដល់​ផ្លែ​ដូង គ្នា​យើង​អាច​នឹង​នឹក​ដល់​ទឹក​ដ៏​ផ្អែម​ឆ្ញាញ់​ ពិសេស​ពេល​យើង​កំពុង​ស្រេកទឹក​ផង​។​​ គ្នា​យើង​ដឹង​ទេ​​ថា​​​ដូង រាប់​ទាំង​ទឹក និង​សាច់ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ជាតិ​សរសៃ និង​រ៉ែ​សំខាន់ៗ​ដែល​សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព។ ដោយ​ហេតុ​ថា​ដូង​មាន​គុណ​ប្រយោជន៍​បែប​នេះ ហើយ គ្នា​យើង​ញ៉ាំទឹក​ដូង គួរ​ញ៉ាំ​សាច់​ដូង​ដែរ​។

    .មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​

    ផ្លែ​ដូង​ និយាយ​ដល់សាច់ និង​ទឹក​ដូង គឺសម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​រ៉ែ ដែល​សុទ្ធ​តែ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​របស់​យើង​។ ដូង ជា​ប្រ​ភព​នៃ​ម៉ង់ហ្កានេស​(manganese) ដែល​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​កូលេស្តេរ៉ូល ហើយ​វា​ក៏​មាន​សារៈសំខាន់​ចំពោះ​ឆ្អឹង​ផង​ដែរ​។ ក្រៅ​ពី​នេះ ដូង​ក៏​ជា​ប្រភព​នៃ​ទង់ដែង និង​ជាតិ​ដែក ដែល​គេ​ដឹង​ថា​សុទ្ធ​ល្អ​សម្រាប់​កោសិកា​ឈាម​ក្រហម ហើយ​ជាតិ​ស៊ីលីស្យូម​វិញ គឺ​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​។

    ផឹកទឹកដូង

    .អាច​ជួយ​សុខភាព​បេះដូង​

    ដូង​អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង។ ជាក់ស្ដែង ប្រេង​នៅ​ក្នុង​សាច់​ដូង ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និង​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​។ ការ​កើន​ឡើង​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន​ហួស​ហេតុ​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោ​ម​ផ្អែម និង​ជំងឺ​បេះ​ដូង​។

    .ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    សាច់​ដូង​មាន​ជាតិ​សរសៃ​ និង​ខ្លាញ់​ខ្ពស់ តែ​មាន​កាបូអ៊ីដ្រាត​ទាប​ ដែល​នេះ​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។​ ការ​ញ៉ាំ​ដូង ជាទូទៅ ជួយ​បង្កើន​ដំណើរការ​​Beta-Cell ដែល​ដើរ​តួ​រ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​ផលិត​អាំងស៊ុយលីន។ អាំងស៊ុយលីន ជា​ប្រ​ភេទ​អ័រម៉ូន​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ​​​

    ​​​​.​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម

    ដូង​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​ខ្លាំង​បំផុត​មួយ ដែល​គេ​ដឹង​ថា​ជួយ​ការ​ពារ​កោសិកា​ពី​ការ​បំផ្លាញ​របស់​​អុកស៊ីតកម្ម​(oxidative damage)។ សារធាតុ​ជា​ច្រើន​ទៀត ដែល​មាននៅ​ក្នុង​ដូង ដូចជា gallic acid caffeic acid និង​salicylic acid ជាដើម​ គឺ​សុទ្ធ​តែ​ជា​ធាតុ​ជួយ​ដល់​ការ​គ្រប់​គ្រង​កម្រិត​កូលេស្តេរ៉ូល​ក្នុង​​រាង​កាយ​ ការពារ​ការបំផ្លាញ​លើ​កោសិកា និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម