backup og meta

វិធីនិយាយកុំឲ្យ​ស្រីៗជាសង្សារ​ខឹង ខ្មាសអៀន ពេល​ប្រាប់ថាធាត់ឡើងគីឡូ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 02, 2020

    វិធីនិយាយកុំឲ្យ​ស្រីៗជាសង្សារ​ខឹង ខ្មាសអៀន ពេល​ប្រាប់ថាធាត់ឡើងគីឡូ

    ទម្ងន់ត្រូវបានគេចាត់ទុកថាជាប្រធានបទរសើបមួយ។ ការនិយាយគ្នាអំពីទម្ងន់ អាចពិបាក ហើយការប្រាប់អំពីបញ្ហាទម្ងន់ទៅកាន់គូស្នេហ៍យើងគឺជាអ្វីដែលពិបាកដូចបេសកកម្មអត្តឃាតអ៊ីចឹង​។ គេប្រហែលជាពិបាកនឹងទទួល អាចខឹងមួម៉ៅ និងប្រហែលជាអាចរំភើបចិត្តជាមួយនឹងភាពស្មោះត្រង់របស់យើង ឬក៏ប្រហែលជាអាចធ្វើឲ្យគេអត់ចិត្តជាខ្លាំងចំពោះពាក្យយើង។⁣

    ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដើម្បីជួយដោះស្រាយស្ថានភាពទាំងនេះ៖

    ១- ការផ្តោតសំខាន់ទៅលើបញ្ហាសុខភាព

    ជំនួសឲ្យការនិយាយសង្កត់ធ្ងន់ៗលើទម្ងន់ យើងគួរប្រាប់ពីសុខភាព⁣ និងរបៀបវាស់ស្ទង់គុណភាពការរស់នៅវិញ។ ផ្លាស់ប្តូរគំនិតទៅវិញទៅមកពីបញ្ហាសុខភាព របបអាហារ⁣​ ការគ្រប់គ្រងអារម្មណ៍ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការវាយតម្លៃគូស្នេហ៍តែលើតួលេខ ឬស្តង់ដារផ្សេងៗតាមសង្គម ជាការមួយដែលមិនគួរកើតនោះទេ⁣ ហើយថែមទាំងអាចមានការថ្នាំងថ្នាក់ទៀត ក៏ថាបាន។

    ២- កំុធ្វើឲ្យគេអៀនខ្មាសចំពោះរាងកាយ

    ការនិយាយត្រង់ៗពេកថាគេនោះធាត់ មិនមានភាពទាក់ទាញ⁣ ឬប្រាប់ថាភ្លៅធំណាស់ សាច់ច្រើនយារធ្លាក់ មិនមែនជាជម្រើសឆ្លាតវៃទេ។ ការបញ្ចេញមតិអវិជ្ជមាន⁣ មានតែអាចនាំឲ្យ​មានអារម្មណ៍បដិសេធប៉ុណ្ណោះ ព្រមទាំងបង្កប់នូវអារម្មណ៍ដែលបាត់បង់ទំនុកចិត្តទៀតផង។ មួយវិញទៀត អារម្មណ៍ខ្មាសអៀន នឹងផ្តល់លទ្ធផលអវិជ្ជមានចំពោះដៃគូ ដោយសារគេចាប់ផ្តើមអន់ចិត្ត ទើសទែងចំពោះរាងកាយខ្លួនឯង ចាប់ផ្តើមបង្អត់អាហារ ហើយក៏អាចឲ្យ​ថប់អារម្មណ៍⁣ ឬស្រ្តេសថែមទៀតផង។

    ៣- ជៀសវាងការបង្ខំខ្លាំងពេក

    ទម្ងន់ជាចំណុចដែលធ្វើឲ្យនារីខ្លះឈឺចាប់ខ្លាំងណាស់ពេលដែលយើងនិយាយពីវា។ ពេលយើងនិយាយអំពីតួលេខ អាចធ្វើឲ្យអ្នកខ្លះស្តាប់ និងពិចារណា តែអ្នកខ្លះទៀតបដិសេធ ហើយថែមទាំងប្រកែកទៀតផង។ វាជាធម្មតាទៅហើយដែលមនុស្សមួយចំនួនមិនចង់និយាយអំពីបញ្ហាមួយនេះ ហើយអ្វីដែលអ្នកអាចធ្វើបានក្នុងស្ថានភាពអ៊ីចឹង គឺដកខ្លួនថយ⁣ ទុកពេលវេលា និងចន្លោះសម្រាប់ពួកគេ។ អ្នកខ្លះប្រហែលជានឹងមិនត្រលប់មកនិយាយអំពីប្រធានបទនេះទៀតទេ តែអ្នកប្រហែលជាមិនដឹងថាគេប្រហែលជាចាប់ផ្តើមស្វែងយល់ពីរបៀប​សម្រកទម្ងន់ បង្ខំធ្វើលំហាត់ប្រាណខ្លាំងៗ ឬសាកល្បងផ្លាស់ប្តូររបបអាហារក៏ថាបាន។

    ៤- ផ្តល់ការយល់ចិត្ត

    ពេលចង់និយាយអំពីប្រធានបទរសើប⁣ ឬធ្ងន់ៗដូចជាទម្ងន់ ច្បាស់ណាស់ថាការយល់ចិត្តជាអ្វីមួយដែលយើងគួរប្រកាន់ជាប់ជានិច្ច។ គ្រាន់តែគិតថា តើយើងនឹងមានអារម្មណ៍យ៉ាងម៉េច បើមាននរណាម្នាក់មករកយើង ហើយនិយាយប្រាប់អ្វីមួយដែលយើងពិបាកនឹងទទួលយក⁣ ដូចជា កម្រិតវប្បធម៌ គ្រួសារ ការងារ ហិរញ្ញវត្ថុ ឬបញ្ហាសង្គមផ្សេងៗ។

    សូមផ្តល់ឲ្យនូវការយល់ចិត្ត ជំនួយ ក្តីស្រលាញ់ និងការលើកទឹកចិត្តដើម្បីទាញគេមកឲ្យកាន់តែជិត និងផ្តល់នូវកម្លាំងមួយ​ដែលអាចឲ្យ​គេយល់ពីបំណងល្អរបស់យើង។

    ៥- ការនាំដោយធ្វើជាគំរូ

    បន្ទាប់ពីប្រាប់ពីបញ្ហាទម្ងន់ហើយ កំុអង្គុយរួមតុជាមួយគ្នាហើយកុម្ម៉ង់ដំឡូងបារាំងបំពងមួយចានធំសម្រាប់​ខ្លួនឯង ហើយបែរជាឲ្យដៃគូញ៉ាំតែសាឡាដបន្លែមួយចាននោះ។⁣ វាគឺជាអ្វីមួយដែលមិនល្អទេ។ ចាប់ផ្តើមបង្កើតគោលដៅ តាមជួយគាំទ្រគាត់ មិនគ្រាន់តែពាក្យសម្ដី​ប៉ុណ្ណោះទេ⁣ តែរួមផ្សំទាំងសកម្មភាពរបស់យើងផងដែរ។ ដូចជាថានឹងទៅចុះឈ្មោះក្នុងក្លឹបហាត់ប្រាណលក្ខណៈជាគូជាមួយគ្នា ធ្វើអ្វីដូចៗគ្នា និងធ្វើអាវយឹតសម្រាប់ហាត់ប្រាណជាគូ។ ព្យាយាមផ្តល់នូវការសរសើរឲ្យតម្លៃចំពោះការវិវត្តតិចៗ កំុចាប់កំហុសតូចៗ⁣ ដូចជាញ៉ាំលើសកម្រិតកាលពីអាទិត្យមុនជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ ឫព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jan 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម