មេតាបូលីស ជាដំណើរប្រតិកម្មគីមីក្នុងរាងកាយយើង ដើម្បីបម្លែងអាហារ ឬភេសជ្ជៈ ទៅជាថាមពល ហើយនៅពេលរាងកាយ មានមេតាបូលីសលឿន នឹងដុតថាមពលកាន់តែលឿន ជួយគ្នាយើង មិនឲ្យឡើងគីឡូ ក្លាយជាមនុស្សកាម៉ាប់ៗ។ អត្ថបទនេះ នឹងប្រាប់ពីតិចនិក ជួយរាងកាយធ្វើមេតាបូលីសកាន់តែល្អ។
១- បង្កើតសាច់ដុំ
រាងកាយ តែងដុតថាមពល ទោះបីយើងនៅស្ងៀមក៏ដោយ ប៉ុន្ដែមេតាបូលីស មានអត្រាខ្ពស់សម្រាប់គ្នាយើងមានសាច់ដុំធំៗ។ សាច់ដុំ ១ផោន ស្មើ ០,៤៥គីឡូក្រាម ប្រើថាមពលប្រមាណ ៦ កាឡូរី/ថ្ងៃ ចំណែកខ្លាញ់ ១ផោន ប្រើថាមពល ត្រឹមតែ ២ កាឡូរី/ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះ បើរាងកាយយើងមានសាច់ដុំកាន់តែច្រើន វាបង្កើនអត្រាមេតាបូលីសប្រចាំថ្ងៃកាន់តែលឿន។
២- បង្កើនការហាត់ប្រាណ
ការហាត់ប្រាណបែប Aerobic មិនជួយបង្កើនសាច់ដុំក៏ពិតមែន តែអាចជួយបង្កើនមេតាបូលីស ក្រោយយើងហាត់ប្រាណ។ ចំណុចសំខាន់នៃការហាត់ប្រាណ Aerobic ដើម្បីបង្កើនអត្រាមេតាបូលីស តាមរយៈការបញ្ចេញកម្លាំងឲ្យខ្លាំងពេលហាត់ប្រាណ។
៣- ផឹកទឹកឲ្យបានច្រើន
រាងកាយយើង ត្រូវការជាតិទឹកជាចាំបាច់ ដើម្បីដំណើរការដុតថាមពល។ បើរាងកាយយើងខ្សោះជាតិទឹក នោះដំណើរការមេតាបូលីស នឹងយឺតទៅតាមនឹងដែរ។ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ផឹកទឹក ១កែវ មុនញ៉ាំអាហារ។
៤. ភេសជ្ជៈប៉ូវកម្លាំងខ្លះ អាចជួយបង្កើនមេតាបូលីស
ភេសជ្ជៈប៉ូវកម្លាំង សម្បូរសារធាតុកាហ្វេអ៊ីន ជួយបង្កើនការប្រើប្រាស់ថាមពលក្នុងរាងកាយ។ តូរីន ជួយបង្កើនល្បឿនមេតាបូលីស និងដុតជាតិខ្លាញ់។ ប៉ុន្ដែផឹកភេសជ្ជៈទាំងនោះ ក៏អាចបង្កបញ្ហាលើសឈាម ថប់បារម្ភ និងគេងមិនលក់ដូចគ្នា។
៥. ញ៉ាំអាហារប្រកបដោយភាពវៃឆ្លាត
នៅពេលយើងញ៉ាំអាហារច្រើន ក្នុងគម្លាតពេលជិតៗគ្នា នោះមេតាបូលីលក្នុងរាងកាយរបស់យើង នឹងដំណើរការយឺត។ ដូច្នេះ ញ៉ាំអាហារតិច ឬអាហារសម្រន់ ពី ៣-៤ ម៉ោងម្ដង ជួយមេតាបូលីសដំណើរការល្អ។
៦. ញ៉ាំហឹរ
អាហារហឹរ មានសមាសធាតុគីមីធម្មជាតិ បង្កើនមេតាបូលីសក្នុងរាងកាយ។ ចម្អិនអាហារ ជាមួយម្ទេស ឬម្រេច ជួយបង្កើនអត្រាមេតាបូលីស ហើយការញ៉ាំកាន់តែញឹកញាប់ នឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកពិសេស ជួយរាងកាយធ្វើមេតាបូលីសកាន់តែលឿន សុខភាពកាន់តែល្អ
- យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!
៧- ញ៉ាំអាហារសម្បូរប្រូតេអ៊ីន
រាងកាយនឹងដុតកាឡូរីកាន់តែច្រើន នៅពេលរំលាយជាតិប្រូតេអ៊ីន ជាងពេលរំលាយខ្លាញ់ ឬកាបូអ៊ីដ្រាត។ ដើម្បីរក្សាតុល្យភាពរបបអាហារ ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៊ីន ដូចជា សាច់គោ សាច់មាន់ ត្រី ស៊ុត សណ្ដែកសៀង និងផលិតផលមានជាតិខ្លាញ់ទាប។
៨- ផឹកកាហ្វេខ្មៅ
ផឹកកាហ្វេខ្មៅកម្រិតមធ្យម ក៏ជួយបង្កើនអត្រាមេតាបូលីសក្នុងរយៈពេលខ្លី។ កាហ្វេ អាចជួយសម្រួលអារម្មណ៍នឿយហត់ និងបង្កើនភាពស៊ូទ្រាំ អំឡុងពេលហាត់ប្រាណ។
៩- ផឹកតែបៃតង
ផឹកតែបៃតង មានអត្ថប្រយោជន៍ មិនចាញ់កាហ្វេនោះទេ ដោយជួយបង្កើនអត្រាមេតាបូលីស រហូតដល់ ២ ម៉ោង។ អ្នកស្រាវជ្រាវបញ្ជាក់ថា ផឹកតែ ពី ២-៤ ពែង ជួយជំរុញរាងកាយ ដុតកាឡូរីច្រើនជាង ១៧ ភាគរយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]