backup og meta

ហាត់ប្រាណ​មាន​ទំនាក់ទំនងបែបណាជាមួយ​សុខភាពបេះដូង?

ហាត់ប្រាណ​មាន​ទំនាក់ទំនងបែបណាជាមួយ​សុខភាពបេះដូង?

ការ​ហាត់​ប្រាណ​​ត្រូវ​គេ​ដឹង​ថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​រាង​កាយ និង​បេះ​ដូង​របស់​យើង​គ្រប់​គ្នា​។​ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់​គ្រង​ជំងឺ​(CDC) អាមេរិក​បាន​​ឲ្យ​ដឹង​ថា​ជំងឺ​បេះ​ដូង​ជា​ជំងឺ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​អាមេ​រិក។ ក្នុង​មួយ​ឆ្នាំៗ​​ពល​រដ្ឋ​អាមេរិក​ជាង​៥០​ម៉ឺន​នាក់​ បាន​ជួប​បញ្ហា​គាំង​បេះ​ដូង​លើក​ដំបូង​របស់​ខ្លួន ហើយ​ជាង២០​ម៉ឺន​នាក់​ផ្សេង​ទៀត​ធ្លាប់​ឆ្លង​កាត់​បញ្ហា​គាំង​បេះ​ដូង​នេះ​។​

មជ្ឈមណ្ឌល​បង្ការ និង​គ្រប់​គ្រង​ជំងឺ​អាមេរិក​បាន​​​បញ្ជាក់​ថា​ ការ​មិន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ ជា​ដើម​ចម​នៃ​ការ​កើត​ជំងឺ​បេះ​ដូង​នេះ​។ ការ​បញ្ចេញ​​សកម្មភាព​រាង​កាយ​បាន​ទៀង​ទាត់​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ​។ បើ​តាម​សមាគម​ជំងឺ​បេះ​​ដូង​អាមេរិក បាន​ណែនាំ​ឲ្យ​យើង​ហាត់ប្រាណ​​ប្រហែល​៤០​នាទី​ ពី​កម្រិត​​ស្រាលៗ​ ទៅ​ដល់​ខ្លាំងៗ បាន​ពី​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​។

​​​​​​បើ​តាម​សមាគម​ដដែល ទោះ​បី​យើង​ជា​មនុស្ស​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ក៏​ដោយ ឬ​មាន​ជំងឺ​បេះ​ដូង​​​ក្ដី បើ​យើង​បាន​ហាត់​ប្រាណ​ជា​ទៀង​ទាត់​ យើង​មិន​ងាយ​ស្លាប់​មុន​អាយុ ដូច​អ្នកមាន​ស្ថាន​ភាព​សុខភាព​ដូច​គ្នា​តែ​មិន​សូវ​មាន​សកម្ម​ភាព​រាង​កាយ​នោះ​ទេ​។​​

ហាត់ប្រាណ​

ក្រៅពី​ការ​រៀបរាប់​ខាង​លើ​ការ​ហាត់ប្រាណ​នឹ​ង​ជួយ​យើង​បាន​គុណ​ប្រ​យោជន៍​ទាំងនេះ៖​

. ជួយ​រក្សា​ទម្ងន់​បាន​ល្អ​

ពេល​យើង​ចេះ​រៀប​ចំ​របប​អាហារ​បាន​ត្រឹម​ត្រូវ ព្រម​ជាមួយ​នឹង​ការ​ហាត់ប្រាណ​បាន​ទៀង​ទាត់​ទៀត​នោះ យើង​នឹង​អាច​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ដង​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​សុខភាព​ល្អ​ ដែល​មាន​ប្រយោជន៍​ដល់​សុខ​ភាព​បេះ​ដូង​។​ ការ​លើស​ទម្ងន់ នឹង​ដាក់​សម្ពាធ​​ដល់​បេះ​ដូង​របស់​យើង ដែល​នេះ​ជា​កត្តា​បង្ក​ឲ្យ​មាន​ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​។

.ពង្រឹង​សាច់ដុំ​

ការ​ហាត់​ប្រាណ​មាន​ដូច​ជា​ដើរ រត់ ហែលទឹក និង​ទម្រង់​ផ្សេងៗ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​ចាត់​ទុក​ថា​ជា​សកម្មភាព​រាង​កាយ​ល្អ​ចំពោះ​សុខភាព​បេះ​ដូង​។ សកម្មភាព​រាង​កាយ​ទាំងនេះ ជួយ​ពង្រឹង​សកម្មភាព​របស់​សាច់​ដុំ​ជួយ​ទាញ​យក​អុក​ស៊ីសែន​ពី​ចរន្ត​ឈាម។ ការណ៍​នេះ​​ជួយ​សម្រួល​ដល់​បេះ​ដូង​ កុំ​ឲ្យ​ប្រឹង​បញ្ជូន​ឈាម​កាន់​តែ​ច្រើន​ទៅ​កាន់​សាច់ដុំ​។

.ជួយ​បញ្ឈប់ ឬ​ពន្យឺត​ការវិវត្ត​កើត​ជំងឺទឹក​នោម​ផ្អែម

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់ ដូច​ជា​ជិះ​កង់ ដើរ ឬ​ហែល​ទឹក​ជា​ដើម​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​៥០​ភាគរយ​​។ សកម្ម​ភាព​រាង​កាយ​ ជួយ​ឲ្យ​សាច់​ដុំ​ដំណើរ​ការ​ដុត glycogenបាន​ល្អ ដែល​សារធាតុ​នេះ​អាច​នាំ​ឲ្យ​យើង​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម និង​វិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​។​

. កាត់​បន្ថយ​ស្ត្រេស​

អ័រម៉ូន​ស្ត្រេស​អាច​ដាក់​សម្ពាធ​បន្ថែម​ដល់​បេះ​ដូង។ ការ​ហាត់​ប្រាណ​ដូចជា​រត់ លើក​ទម្ងន់ ហាត់​យ៉ូហ្កា អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល និង​ជួយ​កាត់​បន្ថយ​ស្ត្រេស​។​

. កាត់​បន្ថយ​ការ​រលាក

ហាត់ប្រាណ​បាន​ទៀង​ទាត់​ អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​បាន ដោយ​សារ​ថា​ប្រព័ន្ធ​​រាង​កាយ​បាន​សម្រប​ខ្លួន​ទៅ​នឹង​សកម្មភាព​រាង​កាយ​។ ការណ៍​មាន​សារៈ​​សំខាន់​ណាស់​​ក្នុង​ការ​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​នៃ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​បេះ​​ដូង​។

អ្វី​ដែល​យើង​អាច​សរុប​មក​វិញ​បាន​ គឺថា​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​នឹង​ជួយ​ដល់​ចរន្ត​ឈាម បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ​ បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ​ដូង​។​

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/heart-disease/exercise-statistics#What-you-can-do

https://www.hopkinsmedicine.org/health/wellness-and-prevention/7-heart-benefits-of-exercise

https://www.health.harvard.edu/heart-health/the-many-ways-exercise-helps-your-heart

កំណែ​ប្រែបច្ចុប្បន្ន

21/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

ការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ឬទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម