backup og meta

តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

អ៊ីចឹង​តាស៎ បាន​ពួក​អឺរ៉ុប​ចូល​ចិត្ត​អាវ៉ង់ម៉េស ការសិក្សា​ថ្មី​រកឃើញ​ថា ប្រុសៗ​អាវ៉ង់អត់​បាន​ ១០ គឺ​ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង។ តោះ​សាក​ទាំង​អស់​គ្នាមើល៍ បាន ១០ អត់? បើ​អត់​ទាន់​បាន​ទេ ក៏កុំ​ទាន់​ភ័យ​ចាប់​ផ្តើម​ពី​ពេល​នេះ ​មិន​ទាន់​ហួស​ពេល​ដែរ។

ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard នៅ​អាមេរិក ផ្តោត​សំខាន់​លើ​ប្រុសៗ​វ័យ​កណ្តាល រកឃើញ​ថា អាវ៉ង់​បាន​ច្រើនជាង ៤០ កាត់បន្ថយ​ហានិភ័យ កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដល់ទៅ​ ៩៧% ក្នុង​រយៈពេល ១០​ ឆ្នាំទៅ​មុខ។ ដោយ​ឡែក ប្រុសៗ អាវ៉ង់​បាន​ពី ២១-៣០ មាន​ភាពប្រឈម ២៥% កើតជំងឺ​ខ្សោយបេះដូង ឬជំងឺ​សរសៃឈាមបេះដូង (Coronary Artery Disease) បើធៀប​ជាមួយ​ប្រុសៗ មិនអាច​អាវ៉ង់​បាន​ចំនួន ១០។ រីឯ​ប្រុសៗ អាវ៉ង់​បាន ១១ ឬ​ច្រើនជាងនេះ ក៏អាច​កាត់បន្ថយ​ការ​ប្រឈមកើត​ជំងឺសរសៃ​ឈាម​បេះដូង​ដូច​គ្នា។

ការរកឃើញ ផ្ដល់​ភស្ដុតាង​ថា សមត្ថភាព​អាវ៉ង់ ជា​វិធីសាស្រ្ដ​ងាយស្រួល និង​គ្មានការ​ចំណាយប្រាក់​នោះ​ទេ ហើយ​អាច​ជួយ​​វាយតម្លៃ​ភាពប្រឈម​កើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាព​អាវ៉ង់ ជាប់ពាក់ព័ន្ធ​ខ្លាំងជាមួយ​ភាពប្រឈម​ជំងឹសរសៃឈាមបេះដូង ច្រើន​ជាង​លទ្ធផល​នៃ​ការ​សិក្សាមុនៗ ដែល​ផ្អែក​លើ​ការ​ហាត់​ប្រាណ​​ដោយ​រត់ និង​វាស់​ដង្ហើមដើម្បី​វាយ​តម្លៃ។

បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.independent.co.uk/news/health/push-up-heart-disease-men-health-cardiovascular-fitness-exercise-test-harvard-study-a8781391.html

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រោយហាត់ប្រាណ គួរញ៉ាំអាហារទាំងនេះជួយផ្ដល់ថាមពល

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 15/07/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម