គ្នាយើងខ្លះប្រហែលជាធ្លាប់បានឃើញហើយថាក្នុងគ្រួសារមួយមានម្ដាយឪពុក ជាមនុស្សធាត់ កូនក៏អាចធាត់ដូចគ្នាដែរ។ បើគ្នាយើងស្ថិតក្នុងស្ថានភាពនេះ ក៏កុំទាន់គិតថាមិនអាចគ្រប់គ្រងទម្ងន់ខ្លួនបាននោះ។ ការហាត់ប្រាណ ធ្វើសកម្មភាពជាប្រចាំមួយចំនួនអាចជួយគ្នាយើងស្ថិតក្នុងស្ថានភាពបែបនេះស្រកគីឡូ និងគ្រប់គ្រងគីឡូឲ្យនៅថេរមានសុខភាពល្អបាន។
អត្ថបទពាក់ព័ន្ធ៖
- អ្នកមានខ្លាញ់ក្បាលពោះអាចប្រឈមនឹងបញ្ហាសុខភាព ៥ យ៉ាងនេះ
- គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង
ការស្រាវជ្រាវមួយចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៩ បានសិក្សាលើមនុស្សចំនួន១៨ ០០០នាក់ វ័យចន្លោះពី៣០ ទៅដល់៧០ ឆ្នាំ។ ការសិក្សាបានពិនិត្យលើហ្សែន និងសកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងនោះ។ ការសិក្សាពីហ្សែនរបស់អ្នកទាំងនោះ គឺដើម្បីដឹងថាតើហ្សែនមានទំនាក់ទំនងយ៉ាងណាខ្លះទៅនឹងការធាត់លើសគីឡូនេះ។ សម្រាប់ការហាត់ប្រាណវិញ ការសិក្សានេះកំណត់យកគំរូសិក្សាលើអ្នកបានហាត់ប្រាណ៣០នាទី បីដងក្នុងមួយអាទិត្យ។
តាមរយៈការសិក្សានេះរកឃើញថាអ្នកធ្វើសកម្មភាពប្រចាំថ្ងៃបានច្រើនគឺអាចស្រកទម្ងន់បាន។ ការសិក្សាក៏បានរកឃើញទៀតថា ចំពោះអ្នកធាត់ដោយសារហ្សែនវិញ ក៏អាចរក្សាទម្ងន់ឲ្យនៅថេរ មានសុខភាពល្អបានដូចគ្នា បើអ្នកទាំងនោះបន្តហាត់ប្រាណជាប្រចាំ ដូចជា ដើរជាប្រចាំ រត់ត្រឹកៗ ដើរឡើងភ្នំ រាំ ឬហាត់យ៉ូហ្កា។
[embed-health-tool-bmi]