ក្រោកពីគេងស្រាប់ស្ពឹកដៃ ស្ពឹកជើង ជាប់ស្មា ពិសេសអារឿងឈឺជង្គង់ ដើរមិនរួច ទាល់តែធ្វើកាយវិការបន្តិចទើបដូចដើម។ បើប្រទះអាការៈបែបនេះ យើងអាចមានបញ្ហាសន្លាក់ ហើយកុំច្រឡំកើតឡើងតែលើមនុស្សចាស់ឲ្យសោះ ក្មេងក៏កើតដែរ។ យ៉ាងណា បញ្ហាសន្លាក់ទាំងនេះអាចដោះស្រាយបាន ដោយគ្រាន់តែហាត់ប្រាណងាយៗដូចខាងក្រោមនេះ។
១- ហាត់ប្រាណបន្ថយការប៉ះទង្គិច
– ការដើរ៖ ដើរ ជាការហាត់ប្រាណងាយស្រួលមួយបែប ជួយកាត់បន្ថយការប៉ះទង្គិច មិនធ្វើឲ្យមានសម្ពាធខ្លាំងទៅលើសន្លាក់ជង្គង់។ ពេលចាប់ផ្ដើម កុំព្យាយាមធ្វើចលនាខ្លាំងពេក និងដើរក្នុងល្បឿនមួយដែលយើងមានអារម្មណ៍ស្រួល ហើយត្រូវធ្វើសន្សឹមៗ។
– ជិះកង់៖ ជិះកង់ ជាការហាត់ប្រាណល្អបំផុតសម្រាប់គ្នាយើងមានបញ្ហាសន្លាក់ជង្គង់ ព្រោះមិនត្រឹមជួយពង្រឹងសាច់ដុំទេ ថែមទាំងជួយបំបាត់អាការៈឈឺចាប់សន្លាក់ជង្គង់ទៀតផង។ ហេតុនេះ យើងគួរចូលរួមជិះកង់ហាត់ប្រាណទាំងអស់គ្នា។
គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានបញ្ហាជង្គង់ធ្ងន់ធ្ងរ គួរហាត់ប្រាណស្រាលៗបានហើយ ព្រោះថានៅពេលបញ្ហាជង្គង់កាន់តែធ្ងន់ធ្ងរ ការឈឺចាប់នឹងកាន់តែខ្លាំងឡើងៗ នាំឲ្យយើងមិនអាចធ្វើ សូម្បីតែលំហាត់ប្រាណមិនសូវប៉ះពាល់ដល់ជង្គង់។ ហេតុនេះ គួរចាប់ផ្ដើមហាត់ប្រាណស្រាលៗ រួមមាន លើកជើងឲ្យត្រង់ ឈរចំទើតចុងជើងលើកកែងជើងឡើង លើកជើងម្ខាងៗឡើង ព្រោះការហាត់ប្រាណទាំងនេះ មិនត្រឹមតែជួយដល់ជង្គង់ប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយអាការៈឈឺចាប់បានផងដែរ។

អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ “ឈឺស្មា” ហាត់ប្រាណ ៥ ក្បាច់នេះអាចជួយបាន
- ចង់រាងស្អាតតែអត់ពេល វិធីហាត់ប្រាណ ៧នាទី អាចជួយបាន
លំហាត់ក្នុងទឹក គឺគួរឲ្យចាប់អារម្មណ៍ ព្រោះទឹកអាចជួយទ្រទម្ងន់យើង និងបំបាត់ភាពតានតឹងនៅលើសន្លាក់ជង្គង់។ ការហែលទឹក និងលំហាត់ប្រាណបែបអេរូបិកក្នុងទឹក សុទ្ធតែត្រូវបានគេណែនាំឲ្យគ្នាយើងមានបញ្ហាសន្លាក់ជង្គង់អនុវត្ត។
៤- ត្រូវចងចាំពេលហាត់បំបាត់ការឈឺសន្លាក់ជង្គង់
លំហាត់ប្រាណ ជាវិធីប្រសើរមួយ មិនត្រឹមតែជួយដល់សុខភាពទូទៅប៉ុណ្ណោះទេ គឺជួយដល់ប្រព័ន្ធសរសៃឈាមបេះដូង ដុតកម្ទេចកាឡូរី ខណៈហាត់ប្រាណក្នុងកម្រិតមធ្យម ថែមទាំងជួយឲ្យឡើងសាច់ដុំ និងពង្រឹងសន្លាក់ទៀតផង។ អាការៈឈឺចាប់បណ្ដាលមកពីសាច់ដុំ និងគាំងសន្លាក់ជង្គង់ ជាឧបសគ្គចម្បង ធ្វើឲ្យយើងមិនអាចហាត់ប្រាណបាន ប៉ុន្តែវានឹងវិវត្តកាន់តែធ្ងន់ធ្ងរជាងមុន បើយើងមិនហាត់ប្រាណទាល់តែសោះ។
ចាំថា បើយើងមានបញ្ហាចុករួយជង្គង់ខ្លាំង មិនគួរប្រើសកម្មភាពហ្វឹកហាត់ខ្លាំងពេកទេ ព្រោះអាចបណ្ដាលផលប៉ះពាល់អវិជ្ជមានចំពោះសន្លាក់ទៅវិញ។
មានលំហាត់ប្រាណជាច្រើន ទៀតយើងគួរអនុវត្ត ប៉ុន្តែយើងត្រូវស្វែងយល់ថា តើប្រភេទហាត់ប្រាណមួយណាស័ក្តិសមសម្រាប់យើង។ បើប្រភេទហាត់ប្រាណនោះ ធ្វើឲ្យឈឺចាប់ ប្រញាប់ឈប់ភ្លាម ព្រោះអាចមានអ្វីមួយខុសប្រក្រតី។ ក្នុងករណីចាំបាច់ ត្រូវសាកសួរ និងទទួលការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕