
៤.ហ្វឹកហាត់ដោយទាញ
សម្រាប់ការហាត់ប្រាណបែបនេះ យើងត្រូវការខ្សែកៅស៊ូ។
- ចងខ្សែកៅស៊ីភ្ជាប់ជាមួយជើងតុរ ឬផ្នែកណាមួយនៃគ្រឿងសង្ហារិម
- ដាក់ជើងម្ខាងក្រោមជើងម្ខាងទៀត ហើយបត់ជង្គង់បន្តិច
- ទាញខ្សែកៅស៊ូមកដាក់លើខ្នងជើងម្ខាងដែលនៅខាងលើ ហើយទាញខ្សែកៅស៊ូយឺតៗ
- អនុវត្តបែបនេះ ១០-១៥ដង សម្រាប់ជើងទាំងសងខាង
៥. ការដើរលើកូនបាល់
ការហាត់បែបនេះ យើងត្រូវមានកូនបាល់តូចមួយ ឬគ្រាប់តេន្នីសក៏បាន។
- អង្គុយលើកៅអី ហើយដាក់ជើងលើកូនបាល់
- ធ្វើចលនាលើកូនបាល់ ដោយរុញកូនបាល់ទៅមុខ និងថយក្រោយវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕