៣- ញ៉ាំអាហារឲ្យទៀងពេល
ម៉ោងពេលត្រូវញ៉ាំអាហារ ក៏សំខាន់ដូចគ្នាទៅនឹងអាហារយើងញ៉ាំដែរ។ រាងកាយយើងត្រូវការថាមពលសម្រាប់ដុតជាតិខ្លាញ់ ដូចនេះបើមិនញ៉ាំអីទេ ដំណើរក្នុងខ្លួននឹងចុះទាប។ ការញ៉ាំអាហារបានទៀងទាត់ ជារៀងរាល់ថ្ងៃ និងជួយឲ្យកម្រិតជាតិស្ករក្នុងខ្លួននៅធម្មតា ហើយការពារកុំឲ្យថាមពល និងការផ្ចង់អារម្មណ៍របស់យើងធ្លាក់ចុះភ្លាមៗបាន។ អាហារពេលព្រឹក មានជាតិស្ករទាប នឹងជួយផ្ដល់ថាមពលដល់ដងខ្លួនបង្កើតជាប្រព័ន្ធរំលាយខ្លាញ់ក្នុងខ្លួនបានទៀតផង។

៤- គេងឲ្យស្កប់
គេង ជារឿងដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សុខភាពយើងទាំងអស់គ្នា ហើយចំណុចសំខាន់ចំនួន ៣ ផ្សេងៗទៀត មានដូចជា ញ៉ាំអាហារល្អសម្រាប់សុខភាពល្អ ធ្វើលំហាត់ប្រាណជាប្រចាំ និងគិតអ្វីបែបវិជ្ជមានឲ្យបានច្រើន។ បើអាចប្រកាន់ភ្ជាប់រាល់សកម្មភាពទាំង ៤ នេះបានល្អ នោះប្រហែលយើង មិនចាំបាច់ត្រូវទៅស្គាល់ពេទ្យនោះដែរ។
ព្យាយាមចូលគេងឲ្យបានទៀងម៉ោងរៀងរាល់យប់ ត្រូវព្យាយាមគេងឲ្យស្កប់ក្នុងរយៈពេល ៨ម៉ោង និងត្រូវប្រាកដថា ចូលគេងមុនពេលយប់ជ្រៅ ដើម្បីផ្ដល់ពេលគ្រប់គ្រាន់សម្រាប់ឲ្យការសម្អាតជាតិពុលក្នុងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕