backup og meta

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​បាន​រួម​ចំណែក​ដល់​ការ​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ និង​កាន់​តែ​ចាំ​បាច់​ថែម​ទៀត​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ឬ​ស្រក​គីឡូ​តាម​បំណង​។

ជា​ធម្មតា​ការ​ស្រក​គីឡូ​អាច​កើត​ឡើង​បាន​ពេល​មនុស្ស​យើង​បង្កើន​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ និង​កាត់​បន្ថយ​ការ​ទទួល​បាន​បរិមាណ​កាឡូរី។ ទាំង​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ច្រើន សម្បូរ​កាឡូរី និង​បង្កើន​សកម្មភាព​រាង​កាយ នឹង​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​។​

​​ខាង​ក្រោម​នេះ​ជា​វិធី​ហាត់​ប្រាណ​ងាយ​ៗ​ចំនួន​​បួន ដែល​គ្នា​យើង​អាច​ធ្វើ​បាន​ដោយ​មិន​សូវ​ចំណាយ​ច្រើន ហើយ​មាន​ឥទ្ធិពល​លើ​ការ​សម្រក​ទម្ងន់​ថែម​ទៀត​ផង​។

១. រត់

​រត់​គឺ​ជា​ទម្រង់​ហាត់​ប្រាណ​បែប​ជំនួយ​បេះ​ដូង​មួយ​ប្រភេទ​។ ការ​រត់​​ធ្វើ​ឲ្យ​បេះដូង និង​សួត​ធ្វើ​ការ​ខ្លាំង​ជាង​មុន។ ការ​ធ្វើ​ការ​ខ្លាំង​នេះ នាំ​ឲ្យ​រាង​កាយ​ដុត​ថាមពល​ដែល​មាន​នៅ​​ក្នុង​រាង​កាយ ​ដូច​ជា​ខ្លាញ់​ក្នុង​កោសិកា​។

បើ​សិន​ជា​ការ​ដុត​ថាមពល​នេះ ធ្វើ​ឡើង​បាន​ច្រើ​ន​ជា​ង​កាឡូរី​ដែល​យើង​បាន​ពី​ការ​ញ៉ាំ​អាហារ ហើយ​ការ​ដុត​បែប​នេះ បាន​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ នោះ​រាង​កាយ​យើង​អាច​នឹង​ចាប់​ផ្ដើម​ស្រក​គីឡូ​។ ការ​ស្រក​គីឡូ មិន​មែន​កើត​ឡើង​ភ្លាមៗ​នោះ​ទេ វា​ត្រូវ​ការ​​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​រាប់​អាទិត្យ ឬ​ខែ​។ ការ​រត់ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​សម្រក​គីឡូ​។​

២. ដើរ

ដើរ​ក៏​មាន​ឥទ្ធិ​ពល​លើ​រាង​កាយ​មិន​ខុស​ពី​រត់​ប៉ុន្មាន​ដែរ គ្រាន់​តែ​ថា​ដើរ​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ស្រាល​ជាង​រត់។ ទោះ​បី​ជា​ការ​ដើរ​អាច​ដុត​កាឡូរី​ក្នុង​មួយ​នាទី បាន​តិច​ជាង​ការ​ត់​ក៏​ពិត​មែន​តែ​ថា​ទម្រង់​ហាត់​ប្រាណ​មួយ​នេះ ស័ក្ដិ​សម​ចំពោះ​អ្នក​ពិបាក​រត់ និង​អាច​ឲ្យ​អ្នក​ហាត់​ប្រាណ​ដើរ​បាន​ឆ្ងាយ និង​ក្នុង​រយៈពេល​យូរ​ទៀត​ផង​។​

​ក្រៅពី​ជួយ​ដុត​កាឡូរី​បាន​ហើយ ការ​ដើរ​ក៏​មាន​ប្រយោជន៍​ដល់​ការ​ចង​ចាំ គេង​លក់​ស្រួល និង​ការ​គិត​បាន​តែ​ប្រសើរ​ផង​ដែរ​។​

ជិះកង់

៣. ជិះកង់​

ការ​ជិះ​កង់​ ជា​ទម្រង់​នៃ​លំហាត់​ប្រាណ​មួយ​បែប​ទៀត​ជួយ​ដល់​ការ​ស្រក​គីឡូ​ដែរ​។ ការ​ជិះ​កង់​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ធ្ងន់​ជាង​ដើរ​បន្តិច​ ដែល​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ជើង​ដើម្បី​ធាក់​ឲ្យ​កង់​ធ្វើ​ចលនា​។

មនុស្ស​ជា​ច្រើន​បាន​សម្រេច​ជ្រើស​រើស​ការ​ជិះ​កង់​ជា​វិធី​ហាត់​ប្រាណ​ ហើយ​​អ្នក​ខ្លះ​ក៏​បាន​ជិះ​កង់​ទៅ​ធ្វើ​ការ​ដូច​គ្នា ដោយ​ថា​គ្រាន់តែ​ចំណាយ​ពេល​៤០​នាទី​ក្នុង​ការ​ជិះ​ទៅ​មក ក៏​ជា​វិធី​ហាត់​ប្រាណ​មួយ​ដែល​ល្អ​សម្រាប់​សុខ​ភាព​ដែរ​។

៤. ហែលទឹក

​​​បើ​យើង​ជា​អ្នក​ចេះ​ហែល​ទឹក លំហាត់​ប្រាណ​បែប​ហែល​ទឹក​នេះ​ក៏​ល្អ​សម្រាប់​ផែន​ការ​សម្រក​គីឡូ​ដែរ​។ ការ​ហែល​ទឹក​មិន​ត្រឹម​តែ​ជួយ​ដុត​កាឡូរី​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សន្លាក់​ថែម​ទៀត​ផង​។ ការ​សិក្សា​បាន​រក​ឃើញ ថា​ការ​ហែល​ទឹក​ជា​លំហាត់​ប្រាណ​ល្អ បំផុត​មួយ​ដែរ ក្នុង​ការ​ជួយ​ដុត​កាឡូរី​ក្នុង​រាង​កាយ​។​

ជា​ការ​ណែ​នាំ សម្រាប់​អ្នក​ហាត់​ប្រាណ​បែប​ស្រាល​ៗ​គួរ​ធ្វើ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​អាច​ច្រើន​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ បើ​យើង​ចង់​រក្សា​ទម្ងន់ ឬ​សម្រក​ទម្ងន់​នោះ​​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/best-exercise-for-weight-loss#swimming

https://www.mayoclinic.org/healthy-lifestyle/fitness/expert-answers/exercise/faq-20057916#:~:text=As%20a%20general%20goal%2C%20aim,may%20need%20to%20exercise%20more.

កំណែ​ប្រែបច្ចុប្បន្ន

07/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មិនសូវមានពេល​ហាត់ប្រាណ តែចង់បញ្ចេញញើសកុំរំលងវិធី​នេះ

តើ​ការ​រត់​ហាត់ប្រាណអាច​បណ្ដាល​ឲ្យ​រលូត​កូន​ដែរ​ឬ​ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម