កីឡាគ្រប់ប្រភេទសុទ្ធសឹងតែនាំអត្ថប្រយោជន៍ទៅដល់សុខភាព មិនថាការលេងបាល់ ហែលទឹក រត់ប្រណាំង ឬប្រភេទកីឡាផ្សេងៗនោះទេ។ ដោយឡែក កីឡាវាយសី ជាសកម្មភាពកីឡាមួយប្រភេទ ដែលគ្នាយើងភាគច្រើនពេញនិយម។ ក្រៅពីដឹងថា សកម្មភាពនេះបានជួយរាងកាយឱ្យមានរាងស្អាត និងសុខភាពល្អ ព្រមទាំងបង្កើនភាពសប្បាយរីករាយតាមការវាយសីកម្សាន្ត តែគ្នាយើងអាចដឹងទៀតថា កីឡាដែលលេងមានគ្នាពីរនាក់នេះ ផ្តល់ប្រយោជន៍អ្វីខ្លះទៀត៖
១. ភាពស្អាតសមសួននៃរាងកាយ
កីឡាវាយសី គឺតម្រូវឱ្យរាងកាយបញ្ចេញសកម្មភាពច្រើន ដូចជាដើរ ហក់ លោត ដើម្បីវាយគ្រាប់សី។ សកម្មភាពនេះ ជួយដុតបំផ្លាញជាតិខ្លាញ់ធាត់បានយ៉ាងប្រសើរ។ តាមការស្រាវជ្រាវបង្ហាញថា ការលេងវាយសីមួយម៉ោងស្មើនឹងការដុតរំលាយកម្រិតជាតិខ្លាញ់ប្រមាណ ៤៥០កាឡូរី ដែលនេះជួយឱ្យរាងស្អាត និងបង្កើនភាពរីករាយតាមការវាយលេងកម្សាន្តផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ
- បញ្ហារបួសឆ្អឹង សន្លាក់ សាច់ដុំ និងវិធីសង្គ្រោះបឋម
- ចំណុចសំខាន់ទាំង ៨ នៅក្នុងផ្ទះ ចាំបាច់ត្រូវអនាម័យ
- របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ
- ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ
២. ធ្វើឱ្យសាច់ដុំរឹងមាំ
ការលេងវាយសីរៀងរាល់ថ្ងៃគឺល្អសម្រាប់ការពង្រឹងសាច់ដុំឱ្យរឹងមាំ។ ដោយហេតុថា ត្រូវបញ្ចេញសកម្មភាពច្រើនធ្វើឱ្យគ្រប់កន្លែងនៃរាងកាយធ្វើចលនា ពិសេសសាច់ដុំធ្វើការបានល្អ និងធ្វើឱ្យរឹងមាំ។
៣. បង្កើនភាពរហ័សរហួនក្នុងការលេងកីឡាផ្សេងទៀត
ក្រៅតែពីជួយឱ្យរាងស្អាត កីឡាវាយសីនឹងធ្វើឱ្យគ្នាយើងរហ័សរហួន ស្មារតីល្អ និងបង្កើតភាពវាងវៃ។ សកម្មភាពដើរចុះឡើង ដោយផ្តោតលើទីតាំងគ្រាប់សី និងការវាយតបតទៅដៃគូ ដែលនេះជំរុញឱ្យរាងកាយធ្វើចលនាបញ្ចេញ សកម្មភាពច្រើន មានភាពរហ័សរហួន ស្មារតីវាងវៃ ម្យ៉ាងក៏ជួយឱ្យសកម្មភាពលេងកីឡាផ្សេងទៀតរបស់យើងលេងបានល្អ រលូនផងដែរ។
៤. កាត់បន្ថយហានិភ័យពីជំងឺប្រចាំកាយមួយចំនួន
កីឡាវាយសីជួយកាត់បន្ថយហានិភ័យពីជំងឺមួយចំនួន ដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ទម្លាប់លេងកីឡាប្រភេទនេះរៀងរាល់ថ្ងៃ ជួយឱ្យសុខភាពបានប្រសើរ និងកាត់បន្ថយការទៅជួបពេទ្យ។
៥. បង្កើនភាពរីករាយធ្វើឱ្យអារម្មណ៍តានតឹងបានប្រសើរ
មិនត្រឹមតែមានប្រយោជន៍ល្អសម្រាប់រាងកាយ កីឡាវាយសីជួយបន្ធូរបន្ថយអារម្មណ៍តានតឹងឱ្យបានស្បើយ ជួយឱ្យខួរក្បាលមានអារម្មណ៍ប្រសើរឡើងវិញ។ បន្ថែមពីនោះ ការលេងវាយសីនឹងបង្កើនភាពសប្បាយរីករាយជាមួយដៃគូ ដោយលេងជាមួយមិត្តភក្តិ បងប្អូន គូស្នេហា លើសពីនោះ ការលេងកីឡាប្រភេទនេះ លទ្ធផលស្រាវជ្រាវក៏បង្ហាញថានឹងជួយឱ្យគុណភាពដំណេកយើង បានប្រសើរទៀតផង៕
[embed-health-tool-bmi]