backup og meta

ម៉េច​បានពេលខ្លះ យើងភ្ញាក់ពីគេងមក ហើមមុខ?

ម៉េច​បានពេលខ្លះ យើងភ្ញាក់ពីគេងមក ហើមមុខ?

មានមូលហេតុ​មួយ​ចំនួន បណ្ដាល​ឲ្យ​យើង​ហើមមុខ ពេល​ភ្ញាក់ពី​គេង ព្រលឹមឡើង ដោយ​មូលហេតុ​ខ្លះ ធ្ងន់ធ្ងរ និង​ខ្លះទៀត គ្រាន់តែ​ជាបញ្ហា​តិចតួច ឬធម្មតា​ប៉ុណ្ណោះ។ ការហើម​មុខ ភាគច្រើន មិន​បង្ក​អាការៈ ដែល​ធ្វើឲ្យ​យើង​ឈឺចាប់ ឬ​ពិបាក​ក្នុង​រាងកាយ​នោះទេ គ្រាន់​តែ​អាក្រក់​មើល​បន្ដិច​។

១. មូលហេតុ​បណ្ដាល​ឲ្យ​ហើមមុខ

មូលហេតុ បណ្ដាល​ឲ្យ​ហើមមុខ មាន​ដូចជា ប្រតិកម្ម​អាលែកហ្ស៊ី ប្រតិកម្ម​ថ្នាំ សត្វល្អិត​ខាំ ឬ​បញ្ហា​ធ្មេញ។ ប៉ុន្ដែ ជាធម្មតា កុំ​ព្រួយបារម្ភ​នឹង​បញ្ហា​ហើម​មុខ ដែល​កើតឡើង​ម្ដងម្កាល់ លើកលែង​តែ​វា​បង្ក​ឲ្យ​ឈឺចាប់ ឬ​ប្រែពណ៌​មុខ។

២. តើ​គួរ​ពិនិត្យ​អ្វីខ្លះ ពេលយើង​ហើមមុខ?

បើសិន​យើង​ហើម នោះមាន​បញ្ហា ២-៣ ដែលយើង​គួរពិនិត្យ។ ដំបូង ពិនិត្យ​លើ​របួស​គ្រាំ (Trauma) លើ​រាងកាយ​របស់​យើង ដូចជា ការ​ព្យាបាល​ធ្មេញ ការ​រលាក ឬ​របួស​លើ​ផ្ទៃមុខ។ សង្កត់​លើ​ផ្ទៃមុខ ដើម្បី​បញ្ជាក់ថា វាឈឺ ឬអត់។ តាមដានថាតើ វាហើមរយៈពេលយូរ​ប៉ុណ្ណា ហើយ​វាមាន​ស្ថានភាព​ប្រសើរ ឬអាក្រក់​ជាងមុន។ ពិនិត្យ​លើភាព​មិន​ប្រក្រតី​ផ្សេងទៀត ដែល​កើតឡើង​ក្នុងពេល​ជាមួយ​គ្នា ដូចជា អស់កម្លាំង ឬ​វិលមុខ ដែល​វាអាច​ជា​ផ្នែកមួយ ដែល​ធ្វើឲ្យ​រាងកាយ​ហើម។

៣. ការព្យាបាល​បញ្ហា​ហើម​មុខ

ជម្រើសនៃ​ការព្យាបាល អាស្រ័យ​លើ​មូលហេតុ​បណ្ដាល​ឲ្យ​ហើយមុខ។ យើង​ក៏​អាច​បំបាត់​បញ្ហា​ហើម​មុខ​នេះ ដោយ​ខ្លួន​ឯងបាន​ផងដែរ ដោយ​ប្រើ​កុំប្រេស​ត្រជាក់ (Cold Compress) ជូត​លើ​ផ្ទៃមុខ​ដែល​មាន​សភាព​ហើម។

ប៉ុន្ដែ​បើសិន​យើង​ហើម​ភ្លាមៗ ឈឺចាប់ មាន​ពណ៌ក្រហម ពិបាក​ងូតទឹក ឬឆ្លងមេរោគ យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ ជាបន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://healthfully.com/why-is-my-face-puffy-swollen-when-i-wake-up-5150000.html

កំណែ​ប្រែបច្ចុប្បន្ន

08/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម