Cervical Cerclage (ការដេរមាត់ស្បូន)
យល់ដឹងកម្រិតមូលដ្ឋាន១- តើការដេរមាត់ស្បូនជាអ្វី? ការដេរមាត់ស្បូន គឺជាការដេរដោយបច្ចេកទេសពិសេសដើម្បីឲ្យមាត់ស្បូនបិទជិតក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើជាដឹងថាមាត់ស្បូនខ្សោយយើងអាចធ្វើការដេរបានចាប់ពីសប្ដាហ៍ទី ១៤ ទៅ។ ពេលមានផ្ទៃពោះ មាត់ស្បូននឹងត្រូវបានបិទយ៉ាងជិតដោយឆ្នុកដែលជាទឹករម្អិល។ នៅពេលដែលទារកលូតលាស់សម្ពាធទៅលើមាត់ស្បូនកាន់តែកើនឡើង។ ប្រសិនបើមាត់ស្បូនខ្សោយ មាត់ស្បូននឹងបើកដោយគ្មានការឈឺចាប់ដែល និងធ្វើឲ្យថង់ទឹកភ្លោះលយចេញមកក្រៅហើយបែក។ មាត់ស្បូនដែលខ្សោយអាចធ្វើឲ្យមានការរលូតកូននៅបន្ទាប់ពីសប្ដាហ៍ទី ១២ និងមុនសបា្ដហ៍ទី ២៤។ ២- តើដេរមាត់ស្បូនដើម្បីអ្វី? គ្រូពេទ្យអាចនឹងណែនាំស្រីៗយើងឲ្យដេរមាត់ស្បូន ប្រសិនបើមាត់ស្បូនប្រឈមនឹងការបើកមុនពេលកំណត់កូនត្រូវកើត ឬក្នុងករណីខ្លះនៅពេលដែលមាត់ស្បូនឆាប់បើកពេក។ គ្រូពេទ្យអាចណែនាំយើងដេរមាត់ស្បូនអំឡុងពេលមានគភ៌ដើម្បីបង្ការការកើតមិនគ្រប់ខែប្រសិនបើស្រីៗយើងមាន៖ – ប្រវត្តិរលូតនៅត្រីមាសទី ២ ម្ដង ឬច្រើនជាងម្ដងដែលទាក់ទងទៅនិងការបើកមាត់ស្បូនដោយមិនមានការឈឺចាប់ហើយដោយគ្មានការសម្រាលឬការរបើកស្រោមទឹកភ្លោះ។ – ដេរមាត់ស្បូនមុន ដោយសារមានការបើកមាត់ស្បូនមិនមានការឈឺចាប់នៅត្រីមាសទី ២ – នៅពេលធ្វើការពិនិត្យរាងកាយឃើញថាមាត់ស្បូនបើកនៅត្រីមាសទី ២ – ការរកឃើញថាមាត់ស្បូនខ្លីនៅពេលធ្វើការពិនិត្យដោយម៉ាស៊ីនអេកូ (តិចជាង ២៥ មីលីម៉ែត្រ) មុនសប្ដាហ៍ទី ២៤ ដឹងពីកត្តាប្រឈម១- កត្តាប្រឈម ការដេរមាត់ស្បូន គឺមិនធ្វើសម្រាប់មនុស្សគ្រប់គ្នានោះទេ។ វាអាចធ្វើឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយមិនមែនអាចបង្ការការកើតមិនគ្រប់ខែបានរហូតនោះទេ។ យើងត្រូវយល់ដឹងពីហានិភ័យ និងថាតើវាមានប្រយោជន៍សម្រាប់យើងនិងកូនឬអត់។ គ្រូពេទ្យអាចមិនគាំទ្រដេរមាត់ស្បូនទេ ប្រសិនបើយើងមាន៖ – ហូរឈាមតាមទ្វារមាស – សម្រាលមុនកំណត់ – ការឆ្លងមេរោគក្នុងស្បូន – ការរបើកស្រោមទឹកភ្លោះមុនពេលកំណត់មិនគ្រប់ខែ៖ នៅពេលដែលស្រោមទឹកភ្លោះដែលការពារទារកពេលនៅក្នុងផ្ទៃធ្លាយ ឬបែកមុនគភ៌មានអាយុ ៣៧ សប្ដាហ៍ – ការមានទំងន់កូនភ្លោះ – ទារកមានសភាពមិនធម្មតាដែលមិនអាចរស់បាន – ស្រោមទឹកភ្លោះលយចេញមកក្រៅតាមមាត់ស្បូនដែលបើក បន្ទាប់ពីដេរមាត់ស្បូន យើងត្រួវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានការធ្លាយទឹកភ្លោះតាមទ្វារមាស ដែលជាសញ្ញានៃការបែកស្រោមទឺកភ្លោះមិនគ្រប់ខែ។ គ្រូពេទ្យអាចណែនាំយើងដកចេញ ប្រសិនបើមានការបែកស្រោមទឹកភ្លោះមិនគ្រប់ខែ […]