backup og meta

តន្រ្តីមាន​ប្រយោជន៍ដល់សុខភាព លើសពីអ្វីយើងធ្លាប់ដឹង

តន្រ្តីមាន​ប្រយោជន៍ដល់សុខភាព លើសពីអ្វីយើងធ្លាប់ដឹង

គ្នាយើង​ពិត​ជាដឹង​ហើយ​ថា ការ​ស្ដាប់​​តន្ត្រី​ជា វិធី​កម្សាន្ត​អារម្មណ៍​មួយ​បែប ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ជា​យោបល់​ថា​តន្រ្តី​ថែម​ទាំង​ជួយ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រ​សើរ​ថែម​ទៀត​។

ដូច​យើង​ដឹង​ហើយ​ថា​តន្ត្រី​ជា​ប្រ​ភព​កម្សាន្ត​ និង​ឆ្លុះ​បញ្ចាំង​ជា​រឿង​រ៉ាវ​ផ្សេងៗ​ ក្រៅពី​នេះ​តន្រ្តី​ក៏​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​ ផ្ដល់​​ថា​ម​ពល​ដល់​រាង​កាយ និង​ជួយ​យើង​គ្រប់​គ្រង​ការ​ឈឺ​ចាប់​​ទៀត​ផង​។

ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​ស្ដាប់​តន្រ្តី​៖​

.ជួយ​ដល់​ការ​ចង​ចាំ

ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​បើក​តន្ត្រី​កំដរ​ពេល​កំពុង​ធ្វើ​អ្វី​មួយ គឺ​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​លើ​ការ​ងារ ឬ​សកម្មភាព​ផ្សេង​ទៀត​បាន​។ ម្យ៉ាង​ទៀត ការ​បើក​តន្ដ្រី​ស្ដាប់​​បែប​នេះ​ក៏​អាច​ជួយ​បង្កើន​សមត្ថ​ភាព​ចង​ចាំ​លើ​កិច្ច​ការ​​អ្វី​មួយ​បាន​ផង​ដែរ​សម្រាប់​មនុស្ស​វ័យ​ចំណាស់។​

ការ​សិក្សា​បាន​ណែ​នាំ​ថា​បើ​យើង​ចង់​បង្កើន​សមត្ថ​ភាព​ផ្លូវ​ចិត្ត​ពេល​កំពុង​ធ្វើ​អ្វី​មួយ គួរ​បើក​តន្ត្រី​តិចៗ​គ្រាន់​កំដរ​ពេល​យើង​កំពុង​ធ្វើ​កិច្ច​ការ​នោះ​​។ យ៉ាង​ណា ការ​សិក្សា​បញ្ជាក់​ថា​យើង​មិន​​​គួរ​ស្ដាប់​​តន្ត្រី​ដែល​មាន​ចង្វាក់​ភ្លេ​ង​លាយឡំ​គ្នា​ច្របល់​ពេក​ទេ ដែល​ថា​អាច​​រំខាន​អារម្មណ៍​យើង​ទៅ​វិញ​។

. ជួយ​ឲ្យ​ញ៉ាំ​អាហារ​តិច

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា តន្ត្រី​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ។ ស្រក​គីឡូ​ គឺ​ដោយ​សារ​តន្ត្រី​ជួយ​ឲ្យ​យើង​ញ៉ាំ​អាហារ​ក្នុង​កម្រិត​តិច​ ជាង​ពេល​យើង​មិន​ស្ដាប់​តន្ត្រី​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ ​ពន្យល់ថា​តន្ត្រី​មាន​លក្ខណៈ​ស្រ​ទន់​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ហើយ​ពេល​យើង​មាន​អារម្មណ៍​ថា​ស្ងប់ និង​មាន​ផា​សុក​ភាព នោះ​យើង​ក៏​ញ៉ាំ​អាហារ​យឺត​ និង​មាន​អារម្មណ៍​ឆាប់​ដឹង​​ថា​ឆ្អែត​ផង​ដែរ​។

ការសិក្សា​បញ្ជាក់​ថា អ្នក​ចូល​ញ៉ាំ​អាហារ​ក្នុង​ហាង​មាន​ចាក់​តន្រ្តី​បែប​ស្រទន់ ញ៉ាំ​អាហារ​​១៨​ភាគ​រយ​ទាប​ជាង​អ្នក​ចូល​ញ៉ាំ​អាហារ​ក្នុង​ហាង​ដែល​មិន​ចាក់​តន្រ្តី​បែប​នេះ​។

. តន្រ្តី​ជួយ​គ្រប់គ្រង​ការ​ឈឺ​ចាប់

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ តន្រ្តី​ពិត​ជា​មាន​ប្រ​យោជន៍​ដល់​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​មាន​បញ្ហា​ឈឺ​ដុំ​ស្បូន ហើយ​បាន​រក​ឃើញ​ថា​អ្នក​បាន​ស្តាប់​តន្រ្តី​មួយ​ម៉ោង​រាល់ថ្ងៃ ​ឃើញ​ថា​មាន​ផល​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ បាន​ល្អ​ជា​អ្នក​ដែល​មិន​ស្ដាប់​តន្រ្តី​។​

ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​បួន​សប្ដាហ៍ ហើយ​អ្នក​ដែល​បាន​ស្ដាប់​តន្រ្តី​រាល់ថ្ងៃ​បាន​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់ និង​អារម្មណ៍​បាក់​ទឹក​ចិត្ត​ផង​ដែរ​។ ដូច​នេះ​ហើយ ការសិក្សា​បាន​អះអាង​ថា​ការ​ស្ដាប់​តន្រ្តី​ជា​វិធី​ព្យា​បាល​សំខាន់​មួយ​សម្រាប់​អ្នក​ជួប​បញ្ហា​ឈឺ​ចាប់​រ៉ាំរ៉ៃ​។​

តន្រ្តី

.ជួយ​គេង​លក់​ស្រួល​

ការ​​គេង​មិន​លក់​ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ដែល​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​។ ការ​ព្យាបាល​បញ្ហា​នេះ​អាច​មាន​វិធី​ច្រើន​យ៉ាង ហើយ​មួយ​ក្នុង​ចំណោម​នោះ​ ក៏​មាន​ការ​ស្តាប់​តន្រ្តី​ដែរ​។ ការសិក្សា​បញ្ចាក់​ថា​ការ​ស្ដាប់​តន្ត្រី​ស្រទន់​បែប​ក្លាសិក​(classic) មាន​ផល​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។​ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​ស្ដាប់​តន្រ្តី គឺ​បាន​គេង​លក់​ស្រួល ជាង​អ្នក​មិន​ស្ដាប់​តន្រ្តី ឬ​អ្នក​ដេក​ស្ដាប់​សៀវ​ភៅ​ជា​សំឡេង​។

.តន្រ្តី​ជួយ​ជំរុញ​​ទឹក​ចិត្ត​

កន្លង​មក​ គ្នា​យើង​ទំនង​ជា​ធ្លាប់​ដឹង​ហើយ​ថា ការ​ស្ដាប់​តន្រ្តី​មាន​ប្រយោជន៍​ចំពោះ​អ្នក​ហាត់​ប្រាណ​ដូច​គ្នា​។​ ការ​សិក្សា​រក​ឃើញ​ថា ពេល​យើង​ហាត់​ប្រាណ ហើយ​ស្ដាប់​តន្ត្រី​ដែល​មាន​ចង្វាក់​កន្ត្រាក់​អារម្មណ៍​ គឺ​ជួយ​យើង​ឲ្យ​កាត់​តែ​ស្វាហាប់​ក្នុង​ការ​ហាត់​ប្រាណ​។

ដូច​នេះ​ហើយ បាន​ជា​មាន​ការ​ណែនាំ​ថា​បើ​​គ្នា​យើង​ចង់​ឲ្យ​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ​ គួរ​កុំ​ភ្លេច​ភ្ជាប់​ខ្លួន​ជាមួយ​តន្ត្រី​ផង​ដែរ​ ព្រោះ​ថា​តន្ត្រី​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​យើង និង​ធ្វើ​ឲ្យ​យើង​រីក​រាយ​ក្នុង​ការ​ហាត់​ប្រាណ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellmind.com/surprising-psychological-benefits-of-music-4126866

Your Brain on Music

កំណែ​ប្រែបច្ចុប្បន្ន

19/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?

ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម