backup og meta

ប្រយ័ត្នកូនចៅ បើឆ្កែ ឬឆ្មាខាំចំបិវេណនេះ គ្រោះថ្នាក់បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 21, 2020

    ប្រយ័ត្នកូនចៅ បើឆ្កែ ឬឆ្មាខាំចំបិវេណនេះ គ្រោះថ្នាក់បំផុត

    ឆ្កែ ឬឆ្មាខាំ ជា​រឿង​គ្រោះថ្នាក់​ចំពោះ​មនុស្ស​គ្រប់​វ័យ តែ​បើ​សត្វ​ទាំង​នោះ​ខាំ​ចំ​បរិវេណ​មុខ និង​ក វិញ ជា​រឿង​រឹត​តែ​គ្រោះថ្នាក់​បំផុត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ទូទៅ និង​ជំងឺ​កុមារ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា មុខ និងក ជា​តំបន់​គ្រោះ​ថ្នាក់ ព្រោះ​មេរោគ​ងាយ​នឹង​ឆ្លង​ចូល​ដល់​ខួរ​ក្បាល បើ​សត្វ​ទាំង​នេះ​ខាំ​ចំ​បរិវេណ​ទាំង​នេះ ឬ​របួស​ធំ របួស​ច្រើន​កន្លែង។

    នៅ​ក្នុង​សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការ​ស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម និង​ក្រសួង​អប់រំ បញ្ជាក់​ថា មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​ចូលតាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖

    – មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វ​ខាំ

    – មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស

    – មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ

    – មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត

    – មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។

    វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។

    រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖

    – មិនញ៉ាំទឹក

    – ស្រេវស្រាញពេលត្រូវខ្យល់

    – ក្តៅខ្លួន

    – ពិបាកដកដង្ហើម

    – ខាកស្តោះញឹកញាប់

    – ហៀរទឹកមាត់។

    ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​មនុស្ស ដូចជាឆ្កែ ឆ្មា ស្វា ជ្រូក ជាដើម។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម