backup og meta

​រដូវ​ផ្ដាសាយ​ អនុវត្ត​​​​ទម្លាប់​​ទាំង​នេះ​ ​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 20, 2021

    ​រដូវ​ផ្ដាសាយ​  អនុវត្ត​​​​ទម្លាប់​​ទាំង​នេះ​ ​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    របប​អាហារ​ ការ​ធ្វើ​លំហាត់​ប្រាណ​​ ការ​គេង​ និង​ការ​គ្រប់គ្រង​ស្ត្រេស​បាន​ល្អ​ ​​គឺ​សុទ្ធ​តែ​ចូលរួម​ចំណែក​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ប្រសិនបើ​​យើង​​មិន​បាន​គេង​​​ ​ឬ​មិន​ញ៉ាំ​វីតាមីន​ និង​សារធាតុ​រ៉ែ​​គ្រប់គ្រាន់​​ វា​​អាច​ធ្វើ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ការ​បំពេញ​វីតាមីន​ចាំបាច់​ទៅ​ក្នុង​រាងកាយ​ ក៏​អាច​ជួយ​យើង​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​​ជំងឺ​ផ្សេង​ៗ​ ដែល​ជា​ហេតុ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​គ្នា​យើង​អាច​អនុវត្ត​ទម្លាប់​ទាំង​នេះ​ ដើម្បី​ជៀសឆ្ងាយ​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​​នៅ​រដូវ​ផ្ដាសាយ​។

    ១. បង្កើន​របប​អាហារ​ល្អ​ៗ​

    ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ​សូម្បី​តែ​យើង​ខ្វះ​​ប្រូតេអ៊ីន​ វីតាមីន​B, C និង​D ក៏​ដូចជា​ស័ង្កសី​ វា​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ​។​ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវ​ផ្ដាសាយ​ យើង​គប្បី​ញ៉ាំ​ផ្លែឈើ​ចម្រុះ​ពណ៌​ និង​​បន្លែ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ និង​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ​។

    ២. ទទួលបានពន្លឺព្រះអាទិត្យ​

    នៅ​ក្នុង​រដូវ​រងា គ្នា​យើង​អាច​ប៉ះពាល់​កម្ដៅ​ថ្ងៃ​តិចតួច ដែល​​​អាច​រំខាន​ដល់​ដំណើរការ​ប្រចាំថ្ងៃ ​(Circadian Rhythm) ​និង​អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​​នៃ​ការ​ភ្ញាក់​ និង​ងងុយ​គេង​។​ ​ប្រសិនបើ​យើង​គេង​បាន​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ វា​អាច​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ផ្ដាសាយ​ បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​គេង​ច្រើន​ជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ការ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន​នៅ​អំឡុង​ពេល​ថ្ងៃ អាច​ជួយ​កម្ចាត់​ចោល​បញ្ហា​​នៃ​ការ​គេង​យ៉ាង​មាន​ប្រសិទ្ធិភាព​។

    ៣. ជៀសវាង​ការ​ហាត់ប្រាណ​​លើស​កម្រិត​

    ​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ប៉ុន្តែ​ប្រសិនបើ​យើ​ង​ប្រឹងប្រែង​លើស​កម្រិត​ ​វា​អាច​ទប់ស្កាត់​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្កើន​លទ្ធភាព​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​។​ ​ប្រសិនបើ​យើង​ហាត់ប្រាណ​គ្មាន​ថ្ងៃ​សម្រាក​ និង​ទទួល​រង​ការ​ឈឺ​សាច់​ដុំ​ នេះ​អាច​បណ្ដាល​មក​ពី​យើង​​ខិតខំ​ហាត់ប្រាណ​​ជ្រុល​។

    ៤. ​ញ៉ាំទឹក​​ពេល​ព្រឹកព្រលឹម​

    ​ប្រព័ន្ធ​ភាព​ស៊ាំ​​​អាច​ទាញ​យក​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ចរន្ត​ឈាម​របស់​យើង​ ដើម្បី​ឲ្យ​ដំណើរការ​ត្រឹមត្រូវ​។​ ដោយ​សារ​តែ​ឈាម​​​ផ្សំ​ឡើង​ពី​ទឹក​ភាគច្រើន​ ការ​ផ្ដល់​ជាតិ​ទឹក​មាន​សារសំខាន់​ណាស់​ ដើម្បី​កម្ចាត់​ចោល​​កាកសំណល់​ផ្សេង​ៗ​។ ជា​ទូ​ទៅ មនុស្ស​ពេញ​វ័យ​គប្បី​ញ៉ាំ​ទឹក​ប្រហែល​៣,៧​លីត្រ​សម្រាប់​បុរស​ ឬ​២,៧​លីត្រ​សម្រាប់​ស្ត្រី​​ក្នុង​មួយ​ថ្ងៃ​។​ ដូច្នេះ​ហើយ​ ដើម្បី​ធានា​ថា​គ្នា​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ យើង​គប្បី​ញ៉ាំ​ទឹក​នៅ​ពេល​ដែល​យើង​​ទើប​ភ្ញាក់​ភ្លាម​ៗ ជាមួយ​នឹង​អាហារ​ មុន​ និង​ក្រោយ​ពេល​ហាត់ប្រាណ​រួច​ ក៏​ដូចជា​នៅ​ពេល​ដែល​យើង​ស្រេក​ទឹក​។

    ញ៉ាំទឹក

    ៥. ធ្វើ​សមាធិ​ជា​រៀងរាល់​ថ្ងៃ​

    បន្ថែម​ពី​នេះ​ អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ​ ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ផ្ដាសាយ​​ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​នឹង​មេរោគ​ផង​ដែរ​។​ ប៉ុន្តែ​ គ្នា​យើង​អាច​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ​ដោយ​ការ​ធ្វើ​សមាធិ​​​ជា​ប្រចាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម