backup og meta

កុំចេះតែហ៊ានដាក់ចូលមាត់! អាល់កុលក្នុង​គ្រឿងស្រវឹង ខុសពីអាល់កុល​លាង​ដៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 12, 2021

    កុំចេះតែហ៊ានដាក់ចូលមាត់! អាល់កុលក្នុង​គ្រឿងស្រវឹង ខុសពីអាល់កុល​លាង​ដៃ

    អាល់កុលមាន ៣ ប្រភេទ ក្នុងនោះមាន ១ ប្រភេទយើងអាចញុំាបាន តែ ២ ប្រភេទទៀត​យើងមិន​អាច​ញុំាបានទេ ព្រោះពួកវាអាចបណ្តាលឱ្យគ្រោះថ្នាក់។ តើអាល់កុលប្រភេទណាអាចញុំាបាន ប្រភេទ​ណាញុំាមិនបាន?

    អាល់កុល​​ដែល​យើងប្រើ​រាល់ថ្ងៃមាន ៣ ប្រភេទ​គឺ មេតាណុល ​អេតាណុល​ និង​អ៊ី​សូ​ប្រូ​ប៉ា​ណុល។

    ១. មេតាណុល

    អាចហៅថាមេទីល ឬអាល់កុលឈើ ហើយយើងប្រើប្រាស់វានៅក្នុងឧស្សាហកម្ម។ យើងប្រើប្រាស់​មេតាណុលជាសមាសធាតុផ្សំនៅក្នុងប្រេងឥន្ធនៈ​សម្រាប់រថយន្ត និងទូក ឬផលិតជាសារធាតុ​ប្រឆាំង​ការកក ទឹក​លាង ​​ថ្នាំលាប ទឹកជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិច។

    ២. អេតាណុល​

    អាចហៅថាអាល់កុលអេទីល ឬអាល់កុលគ្រាប់ធញ្ញជាតិ គឺជាប្រភេទ​អាល់កុល​​ដែល​យើងអាច​ញុំា​បាន។ អាចញ៉ាំបាន​មាន​ន័យ​ថា វត្តមាន​របស់វា​នៅក្នុង​ផលិត​ផល​ណាមួយ​ ដែលអាច​ញាំ​បាន មិន​បង្កគ្រោះ​ថ្នាក់ មិន​សំដៅ​លើ​ការ​យក​មកញ៉ាំ​ផ្ទាល់​នោះទេ​។ យើងផលិតអាល់កុលប្រភេទនេះដោយការបណ្តុះមេជាមួយស្ករ និងជាតិម្សៅ ហើយប្រើក្នុង​ការបិតស្រា ឬផលិត​ស្រាបៀរ។ ទោះជាយ៉ាងណាក៏ដោយ អេតាណុលក៏មាន​ផលប៉ះពាល់ដល់​រាងកាយ​យើងដែរ។

    ថ្លើមរបស់យើងអាចបំប្លែងអេតាណុលបាន តែ​ក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ ប្រសិនបើយើងញុំា​ច្រើន​អាចបណ្តាលឱ្យខូចថ្លើម ខួរក្បាល និងសរីរាង្គផ្សេងទៀត ។ លើសពីនេះទៅទៀត ការញុំា​គ្រឿង​ស្រវឹងច្រើនអាចបណ្តាល​ឱ្យយើងញៀន។

    អាល់កុលអេទីលក៏ត្រូវបានផលិតដោយសំយោគផងដែរ។ យើងមិនប្រើ​អាល់កុល​អេទីល​សំយោគ​នៅក្នុងភេសជ្ជៈទេ ប៉ុន្តែយើងប្រើវាជាសារធាតុផ្សំនៅក្នុងជែលលាងដៃ និងទឹកអប់។

    ជែលលាងដៃ

    ចង់ស្វែងយល់បន្ថែមពីបញ្ហាក្រពះពោះវៀន​ ចុចទីនេះ!

    ៣. អ៊ី​សូ​ប្រូ​ប៉ា​ណុល

    ឬអាល់កុលអ៊ី​សូ​ប្រូភីល (isopropyl alcohol) គឺជាឈ្មោះគីមីរបស់អាល់កុល​សម្រាប់ជូត​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់មេរោគ។ យើងផលិត​វា​ពីឧស្ម័ន propylene និងទឹក។

    យើងក៏ប្រើអាល់កុលសម្រាប់ជូតជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាង និងផលិតផលសម្អាត​ខ្លួន​ដូចជា ឡេលាបក្រោយពេលកោរពុកមាត់ សាប៊ូងូតទឹក ផលិតផលតុបតែងមុខ ក៏ដូចជាផលិតផល​ថែ​រក្សាក្រចក សក់ និងស្បែក​ផងដែរ។

    អាល់កុលតែមួយប្រភេទគត់ដែលយើងអាចញុំាបាន គឺអេតាណុលនៅក្នុងស្រា ឬស្រាបៀរ។ យើង​ប្រើអាល់កុលពីរប្រភេទ​ផ្សេងទៀត​សម្រាប់ការសម្អាត និងក្នុងឧស្សាហ៍កម្ម។ ទាំងមេតាណុល និង​អាល់កុលសម្រាប់​ជូត​មាន​ជាតិ​ពុល ហើយការញុំា​អាល់កុលទាំង ២ ប្រភេទនេះអាច​បណ្ដាល​ឲ្យ​ស្លាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម