backup og meta

វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​

វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​

ជំងឺ​ឆ្កែឆ្កួត​ត្បិត​តែកាចសាហាវ អាច​សម្លាប់​មនុស្ស​​គ្រប់​ពេល​វេលា​ក្តី តែ​យើង​អាច​បង្ការ​បាន​បង្ការ​១០០% ទាំងមុន និងក្រោយសត្វឆ្កែ ឆ្មា ស្វា ខាំ ក្រញៅ ឬខ្វាច។ Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​វិធីបង្ការ​ជំងឺ​ឆ្កែ​ឆ្កួត និង​ការចាក់​វ៉ាក់សាំងត្រឹមត្រូវ​តាម​ក្បួន​​ខ្នាត ហើយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

១. វិធីបង្ការ

បើ​នៅ​ផ្ទះ​យើង​មាន​សត្វ​ចិញ្ចឹម​ដូចជា ឆ្កែ ឆ្មា ជ្រូក គោក្របី នោះ​អាច​បង្ការជំងឺឆ្កែឆ្កួត​ជាមុន​បាន ដោយ​ចាក់​វ៉ាក់សាំង​សត្វ​ទាំង​នោះ។ ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ទាំង​សត្វ និង​មនុស្ស នៅ​ពេល​សត្វ​ចិញ្ចឹម​យើង​ទៅ​ខាំ ក្រញៅ ឬ​ខ្វាច​មនុស្ស​ជា​ទីស្រលាញ់​ក្នុង​ផ្ទះ ពិសេស​ក្មេងៗ ឬ​អ្នក​ក្រៅ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត​នោះ​ទេ។ ម្យ៉ាងវិញ​ទៀត បើ​ឆ្កែ ឬ​សត្វ​ដទៃ​ទៀត​មក​ខាំ​ឆ្កែ​យើង ក៏​មិន​បង្ក​ឲ្យ​ឆ្កួតដែរ។

ប៉ុន្តែ​ក្នុង​ករណី​មាន​សត្វ ឆ្កែ ឆ្មា ឬស្វា ដែល​យើង​មិន​ដឹងប្រវត្តិថា​បាន​វ៉ាក់សាំង ខាំយើង ឬ​កូនចៅ​ភ្លាម យើង​ចាំបាច់​ត្រូវ៖

– លាងដៃ​នឹង​សាប៊ូ រួចបង្ហូរទឹកលាង​មុខ​របួស ១០-១៥នាទី

– ប្រើអាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាត​របួស

– មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំនោះទេ

– ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់។

២. ចាក់​ថ្នាំ​បង្ការ​ពេលណា? ប៉ុន្មាន​ដង?

សត្វ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬខ្វាច​ភ្លាម យើង​ត្រូវ​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ជាបន្ទាន់ ឬ​យ៉ាង​យូរបំផុត ១ សប្តាហ៍។ ការ​ចាក់​ថ្នាំ​នេះ​ធ្វើ​ឡើង​ចំនួន​៤​ដង ដោយ​ចាក់​សាច់ដុំ ឬ​លើ​ស្បែក។ ប៉ុន្តែមុននឹងត្រូវច្បាស់ថា កន្លែង​ចាក់វ៉ាក់​សាំង​នោះ​មាន​ការ​ទទួល​ស្គាល់ និង​ប្រសិទ្ធភាព​កម្រិត​ណា?

លើកទី១៖ ថ្ងៃចាក់ដំបូង

លើកទី២៖ ៣ថ្ងៃ ក្រោយចាក់លើកទី១

លើកទី៣៖ ៧ថ្ងៃ ក្រោយចាក់លើកទី១

លើកទី៤៖ ២១ ឬ២៨ថ្ងៃ ក្រោយចាក់លើកទី១។

ចំពោះ​គ្នា​យើង ឬ​អូនតូច​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ពីមុន​មក​គ្រប់​ចំនួន នៅ​ពេល​មាន​សត្វ​ខាំ​ម្តង​ទៀត ត្រូវ​ចាក់​តែ​២លើក​ប៉ុណ្ណោះ។

៣. ប្រការគួរចៀសវាង

ចាស់ៗ​មួយ​ចំនួន​នៅ​តែ​ប្រើ​វិធី​បុរាណ​នៅ​ឡើយ​ដើម្បី​ថែទាំ ឬ​ព្យាបាល​របួស​ក្រោយឆ្កែខាំ ដូចជា ប្រើ ម្ទេស ខ្ទឹមស ក្រូចឆ្មារ បាយកក ប្រហុក សម្បុកពីងពាង ឬ​ស្តោះផ្លុំ​លើ​មុខ​របួស។ ទាំង​នេះ​សុទ្ធ​តែ​ជា​ប្រការ​គួរ​ចៀស​វាង និង​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្រ្ត ព្រោះ​វាមិន​អាច​លាង​សម្អាត​ទឹក​មាត់សត្វខាំ និង​កម្ចាត់​មេរោគ​បាន​ល្អ ដូច​ការ​លាង​សម្អាត​ដោយ​ទឹកសាប៊ូ និង​ថ្នាំ​សម្លាប់​មេរោគទេ។

ប្រភព៖ សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម និង​ក្រសួងអប់រំ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/05/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម