គ្រាន់តែឮ “តែបៃតង’ ជួយសុខភាពល្អ រាងស្អាត កាត់បន្ថយហានិភ័យមហារីក គ្នាយើង ពិសេសស្រីៗ នាំគ្នាផឹកភ្លូកទឹកភ្លូកដី មិនអ៊ីចឹង? “Hello គ្រូពេទ្យ’ ចង់ប្រាប់ដំណឹងល្អមួយទៀត ក្រៅពីជួយសុខភាព “តៃបៃតង’ ថែមទាំងអាចជួយស្រីៗឲ្យឆាប់មានអូនៗគួរឲ្យស្រលាញ់ទៀតផង។
មកទល់នឹងពេលនេះ នៅមានចំណុចខ្វែងគំនិតគ្នាច្រើន ពាក់ព័ន្ធអត្ថប្រយោជន៍ តែបៃតង ដោយការសិក្សាមួយចំនួនបានបង្ហាញថា ផឹក តែបៃតង អាចជួយបង្កើនឱកាសមានផ្ទៃពោះ ប៉ុន្តែមានការសិក្សាផ្សេងទៀត បង្ហាញថា ជាតិកាហ្វេអ៊ីនក្នុងតែបៃតង អាចជះឥទ្ធពលលើរាងកាយ ពិសេសអាចប៉ះពាល់ដល់ការបង្កកំណើតទៀតផង។ យ៉ាងណា អត្ថបទនេះ និងបង្ហាញច្បាស់ ការសិក្សាមួយណាអាចជឿជាក់បាន។
១- យើងបានដឹងពីអ្វីខ្លះពីតែបៃតង?
តែបៃតង ជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ទូទាំងពិភពលោក ដោយសារអត្ថប្រយោជន៍របស់វាតែម្តង។ តែប្រភេទនេះ ត្រូវគេចម្រាញ់ចេញពីស្លឹករុក្ខជាតិម្យ៉ាង ឈ្មោះ Camellia Sinensis ដោយប្រើស្លឹកមិនទាន់ដុះមេ មកធ្វើជាតែ។ តែបៃតង មានផ្ទុកសារធាតុ Polyphenols (គីមីធម្មជាតិ) ដល់ទៅ ៣០-៤០ ភាគរយ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យមួយ។
ក្រៅពីសារធាតុ Polyphenols តែបៃតង មានស្តុកសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ពពួក Catechins ផងដែរ ដោយមានសារធាតុនេះ សរុបដល់ទៅ ៦យ៉ាង រួមមាន Catechin, Gallaocatechin, Epicatechin, Epigallocatechin, Epicatechin gallate និងសារធាតុ Apigallocatechin gallate (EGCG)។ លើសពីនេះ ក៏មានសារធាតុគីមីពពួក Alkaloids ដូចជា Caffeine Theobromine និង Theophylline ផងដែរ។
អ្នកវិទ្យាសាស្ត្រលើកឡើងថា តែបៃតង ពិតជាមានគុណប្រយោជន៍ច្រើន ដូចជា ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យ ជំងឺបេះដូង និងមហារីក ជួយកាត់បន្ថយការជក់បារី ញ៉ាំខ្លាញ់តិច និងសម្រួលដល់ការហាត់ប្រាណឲ្យបានទៀងទាត់។ បច្ចុប្បន្ន ផលិតផលធ្វើពីតែបៃតង មានច្រើនបែបច្រើនយ៉ាង ដូចជា ស្លឹកតែស្ងួត តែចម្រាញ់ពីស្លឹក និងផ្កា ក៏ដូចជា ប្រភេទថ្នាំគ្រាប់ និងថ្នាំទឹកជាដើម។
អត្ថបទពាក់ព័ន្ធ៖
- មែនអត់? តែបៃតងអាចការពារជំងឺទឹកនោមផ្អែម
- ស្វែងយល់ពីគុណប្រយោជន៍នៃតែបៃតង
២- តែបៃតងជួយស្រីៗឆាប់មានកូនមែនអត់?
មានមនុស្សមិនតិចទេ លើកឡើងថា តែបៃតង ជួយដល់ស្ត្រីឲ្យឆាប់មានកូន។ ការសិក្សា នៃកម្មវិធីថែទាំវេជ្ជសាស្ត្រ Kaiser Permanente ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បង្ហាញថា ស្រីៗផឹកតែបៃតងលើសកន្លះកែវ ក្នុងមួយថ្ងៃ បង្កើនឱកាសមានផ្ទៃពោះច្រើនជាង ២ដង បើធៀបជាមួយស្រីៗមិនបានផឹក។ ការសិក្សាបញ្ជាក់ដែរថា សារជាតិគីមីក្នុងតែបៃតង អាចជំរុញការបង្កកំណើតឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
ផ្ទុយទៅវិញ មានការសិក្សារផ្សេងទៀត លើកឡើងថា ជាតិកាហ្វេអ៊ីនក្នុងតែបៃតង ជះឥទ្ធិពលលើការបង្កកំណើត ហើយគ្នាយើងផឹកជាតិកាហ្វេអ៊ីនលើសពី ៣០០មិល្លីក្រាម អំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់បេប៊ីក្នុងផ្ទៃ កើតមកមានទំហំតូចជាងអាយុ។ ហេតុនេះ បើស្រីៗគ្នាយើង កំពុងចង់បានអូនៗ ពិបាកយក ឬមានរដូវមិនទៀងទាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន។ យ៉ាងណា យើងនៅតែអាចផឹកតែបៃតងបាន ប៉ុន្តែចាំថា គ្រប់យ៉ាងលើលោកនេះ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ហេតុនេះគួរផឹកក្នុងកម្រិតសមរម្យបានហើយ។
អត្ថបទពាក់ព័ន្ធ៖
- ពពោះអាយុនេះ ល្អបំផុតសម្រាប់ស្រីៗ
- ស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានកូនហើយ
យោងតាមសាកលវិទ្យាល័យផ្នែកសម្ភព និងរោគស្ត្រី សហរដ្ឋអាមេរិក បានណែនាំ ឲ្យផឹកសារជាតិកាហ្វេអ៊ីនក្រោម ២០០មិល្លីក្រាម ក្នុងមួយថ្ងៃ ទើបល្អ។
[embed-health-tool-bmi]