បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា កាន់តែរីកចម្រើនខ្លាំងឡើង ហើយវាក៏បានជួយដល់គាំទ្រការអភិវឌ្ឍរបស់វិស័យផ្សេងៗទៀតផងដែរ។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន MIT របស់អាមេរិក បានផលិត “ព្រូនរ៉ូបូត” ដ៏តូចមួយ ដែលអាចវារចូលដល់ក្នុងសរសៃឈាមខួរក្បាលរបស់យើង។ តើ ព្រូនរ៉ូបូត នេះ ជួយអ្វីបានខ្លះ?
ព្រូនរ៉ូបូត នេះ បង្កើតឡើងដោយសាស្ត្រាចារ្យ Xuanhe Zhao អ្នកវិទ្យាសាស្ត្រវិស្វកម្មមេកានិក និងវិស្វកម្មស៊ីវិល និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យា MIT។ គោលបំណងនៃការបង្កើត ព្រូនរ៉ូបូតនេះ ដើម្បីព្យាបាលកំណកឈាម ដែលស្ទះនៅក្នុងសរសៃឈាម ជាពិសេសសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺ Aneurysms។
ជំងឺដាច់សរសៃឈាមខួរក្បាល ជាមូលហេតុចម្បងមួយ នៃការបង្កពិការភាព។ បើសិនអ្នកជំងឺដាច់សរសៃឈាមស្រួចស្រាវ អាចទទួលការព្យាបាលក្នុងរយៈពេល ៩០នាទី ដូច្នេះអត្រារស់ អាចនឹងមានសង្ឃឹមច្រើន។ ចំណែកការបង្កើត ព្រូនរ៉ូបូតនេះ គឺដើម្បីជួយកាត់បន្ថយកំណកឈាម ដែលស្ទះក្នុងសរសៃឈាម នៅរយៈពេល ៩០នាទីដំបូង ដោយតាមរយៈការព្យាបាលដូច្នេះ វាជួយចៀសវាងការខូចខួរក្បាលជាអចិន្ត្រៃយ៍។
ផ្នែកសំខាន់នៃព្រូនរ៉ូបូតនេះ បង្កើតឡើងដោយសារធាតុ Nitinol ដោយវាមានលក្ខណៈទន់ និងងាយស្រួលបត់បែន។ វាក៏រួមបញ្ចូលសារធាតុ 3-D printed Materials ដែលងាយស្រួលបញ្ជាដោយប្រព័ន្ធម៉ាញ៉េទិក។ ព្រូនរ៉ូបូតនេះ អាចវារ លោត និងចាប់កម្ទេចកម្ទី តាមរយៈការបញ្ជាដោយម៉ាញ៉េទិក។
អ្នកវិទ្យសាស្ត្រ ក៏បានសាកល្បក ព្រូនរ៉ូបូត នេះរួចហើយ នៅក្នុងគំរូសរសៃឈាមខួរក្បាល ដែលបង្កើតឡើងដោយ Silicone Replica។
[embed-health-tool-bmi]