backup og meta

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ក្នុង​ការ​វិភាគ​រក​វីរុស COVID-19។ តើ​មន្ទីរ​ពិសោធន៍​នៅ​ប៉ាស្ទ័រ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ?

បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ ការ​វិភាគ​រក​វីរុស COVID-19 ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដោយសារ​តែ​ជាវី​រុស COVID-19 បង្ក​ការ​រាត​ត្បាត​ខ្លាំង ឆ្លង​ខ្លាំង មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយមិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​គោរព​វិធាន​សុវត្ថិភាព​ខ្ពស់។

លោក​វេជ្ជបណ្ឌិត​ថា “ប្រទេស​យើង​មាន​សំណាង​ដែល​មាន​មន្ទីរ​ពិសោធន៍​កម្រិត៣ ដែល​មាន​លទ្ធភាព​វិភាគ​លើ​វីរុស COVID-19 និង​វីរុស​ផ្តាសាយ​បក្សី ដែល​យើង​ធ្លាប់​វិភាគ​ពី​មុន​ម៉ោ”

មន្ទីរ​ពិសោធន៍​មាន​៣​កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ សម្រាប់​វិភាគ​​ប្រភេទ​វីរុស​ដែល​សាហាវ​ខ្លាំង ដូចជា​វីរុស​អេបូឡា (វីរុស​ដែល​ឆ្លង​ហើយ​អត់​មាន​ថ្នាំ​ព្យាបាល និង​បង្ក​ឲ្យ​អត្រាស្លាប់ខ្ពស់) នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ដួង វាសនា។ “មន្ទីរ​ពិសោធន៍​កម្រិត៤ នៅ​ទូទាំង​ពិភព​លោក​មាន​​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ នៅ​ស្រុក​ខ្មែរ​មាន​ត្រឹម​តែ​កម្រិត​៣ ដែល​ជា​កម្រិត​សាហាវ​ដែរ តែ​មិន​ទាន់​ដល់​អេបូឡា​នៅ​ឡើយ”

ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ និង​លក្ខណៈ​ពិសេស​នៃ​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដើម្បី​វិភាគ​រក​វីរុស COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

១. តម្រូវ​ឲ្យ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ពាក់​អាវ PPE បិទ​ជិត​ជុំវិញ​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង សម្រាប់​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ពី​វត្ថុ​វិភាគ ធ្វើ​ម៉េច​កុំឲ្យ​មាន​ចេញ​សាច់ ឬ​អ្វី​មួយ​មក​ខាង​ក្រៅ​ប៉ះ​ជាមួយ​នឹង​វត្ថុ​វិភាគ ឬ​វីរុស​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​ជាមួយ។

២. អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ត្រូវ​ពាក់​ម៉ាស់ ពាក់វ៉ែនតា និង​របាំង​មុខ ដើម្បី​បង្ការ​ការ​ខ្ទាត​ចូល​ភ្នែក។

៣. ក្នុង​មន្ទីរ​ពិសោធន៍​មាន​ខ្យល់ មាន​ប្រដាប់​ច្រោះ ពេល​វីរុស​ខ្ទាត​ចេញ​ក្រៅ មិន​អាច​ឆ្លង​បាន​ទេ។

៤. បរិយាកាស​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​អវិជ្ជមាន ខ្យល់​មិន​អាច​ចេញ​មក​ខាង​ក្រៅ​បាន​នោះ​ទេ ពេល​បើក​ទ្វារ​ទៅ​ខ្យល់នឹង​បឺត​ចូល​ទៅ​ខាង​ក្នុងវីញ។ មាន​ន័យ​ថា ខ្យល់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​មាន​វីរុស មិន​អាច​ចេញ​មក​ក្រៅ​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ទេ។

៥. ក្នុង​មន្ទីរ​ពិសោធន៍ មាន Autoclave ដែល​ជា​ប្រភេទ​ម៉ាស៊ីន​សម្លាប់​មេរោគ អ៊ីចឹង​វត្ថុ ឬ​ក៏​សំរាម​ទាំង​អស់​ដែល​មាន​ក្នុង​មន្ទីរ​ពិសោធន៍​មុន​នឹង​ចេញ​ពី​មន្ទីរ​ពិសោធន៍​មក​ខាង​ក្រៅ គឺ​បាន​ដុត​កម្តៅ​ដោយ​ចំហាយ​ទឹក​ដើម្បី​សម្លាប់​មេរោគ​រួច​ទៅ​ហើយ។

បើ​តាម​លោក​វេជ្ជបណ្ឌិត មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ជា​មន្ទីរ​ពិសោធន៍​ដែល​បិទ​ជិត​បាន​ល្អ មាន​តែ​បុគ្គលិក​ដែល​មាន​ភារកិច្ច​មួយ​ចំនួន​ប៉ុណ្ណោះ​ទើប​អាច​ចូល​ទៅ​បាន មិនមែន​អ្នកណា​ក៏​អាច​ចូល​ទៅ​បាន​នោះ​ទេ ហើយត្រូវ​ផ្តិត​មេដៃ មានកាត ទើប​អាច​ចូលបាន។ ចំពោះ​បន្ទប់​មាន​ច្រើន និង​ដោយ​ឡែក​ពី​គ្នា ដូចជា​បន្ទប់ផ្លាស់​ខោ​អាវ​ផ្សេង កន្លែង​យក​សំណាក​ចូល​ផ្សេង បន្ទប់​វិភាគ​ផ្សេង បុគ្គលិក​ចូល​បន្ទប់​ផ្សេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម