backup og meta

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

អ្នកវិទ្យាសាស្ត្រ​ថៃ​បាន​ចាប់ផ្ដើម​ការ​តេស្ដ​វ៉ាក់សាំង​ជំងឺ COVID-19 លើក​ទី២​ទៅ​លើ​សត្វស្វា​កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា​នេះ​ដើម្បី​រកមើល​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ក្នុង​គោលបំណង​បន្ដ​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​តុលា។

វ៉ាក់សាំងរបស់ថៃគឺជា​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​១០០នៃ​វ៉ាក់សាំង​ដែល​កំពុង​ស្រាវជ្រាវនៅលើ​ពិភព​លោក។ ក្រុមអ្នកវិទ្យាសាស្រ្តថៃ​​​រកឃើញ​ថា​សត្វស្វា​ចំនួន​១៣​ក្បាល​មាន​អង់ទីករ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា និង​ពីរ​​សប្តាហ៍​ក្រោយ​​គេ​នឹង​កំណត់​​ថា​តើ​អ្នកវិទ្យាសាស្ត្រ​អាច​បន្ត​ការ​តេស្ដ​សាកល្បង​បានទៀត​​ដែរ​ឬ​យ៉ាង​ណាក្រោយពីចាក់ជាលើកទី២នេះ។ លោក Kiat Ruxrungtham ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​បង្កើត​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​ថា​ក្រុម​ខ្លួន​នឹង​វិនិច្ឆ័យ​ទៅ​លើ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ម្តងទៀត។ ប្រសិន​ជា​ការ​ឆ្លើយ​តប​ប្រព័ន្ធភាពស៊ាំ​ខ្ពស់​នោះ​នោះគឺជារឿង​ល្អ​មួយ​។

អត្ថបទពាក់ព័ន្ធ៖

សត្វ​ស្វា​ទាំង​នេះ​បាន​បែង​ចែក​ជា​៣​ក្រុម​ដែល​មួយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ច្រើន មួយ​ក្រុម​ទៀត​ក្នុង​កម្រិត​ទាប និង​មួយ​ក្រុម​ទៀត​មិន​ទទួល​បាន​អ្វី​សោះ។ ម៉្យាងទៀត​សត្វ​ស្វា​ទាំង​នេះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​សរុបចំនួន​៣​ដង​ ដោយ​ចាក់​មួយខែ​ម្ដង​។ ការ​ចាក់​លើក​ទី១​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​ និង​ទទួល​បាន​លទ្ធផល​ល្អ​ពី​សត្វ​ស្វា​ទាំងអស់​ដែល​ទទួល​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ និង​បីក្បាល​ក្នុង​ក្រុម​ទទួល​បាន​ក្នុង​កម្រិត​ទាប។

ប្រសិន​ជា​ការ​ក្រុម​អ្នក​ស្រាវជ្រាវ​ទទួល​បាន​លទ្វផល​ស្រដៀង​នេះ​នៅ​ពេល​ចាក់​លើក​ទី២ លោក Kiat ថា​កម្មវិធី​នឹង​ផលិត​វ៉ាក់សាំង ១០ ០០០​សម្រាប់​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​ ហើយ​ក្រុម​របស់​លោក​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ច្រើន​ដែរ។ 

ថ្វីដ្បិត​តែមានការ​ខិត​ខំស្វែងរកវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ បែបនេះ​ក្ដី ក៏ក្រុម​អ្នក​ស្រាវជ្រាវប្រទេស​ផ្សេងទៀត​មានក្ដីបារម្ភ​ទៅ​លើ​ការ​ប្រែប្រួល​ហ្សែន​របស់​វីរុសកូវីដ១៩នេះ ដោយ​ថា​នេះអាចជា​បញ្ហាប្រឈម​ក្នុង​ការ​ផលិត​វ៉ាក់សាំង។​

ការសិក្សា​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ Chongqing ប្រទេសចិន​បាន​ឲ្យ​ដឹងថា​ដោយ​វីរុសនេះបាន​ធ្វើ​ការ​ប្រែប្រួលហ្សែន (Mutation) ​នៅ​លើ​សំបកផ្នែក​ស្រួច​របស់​វា​ដែល​ហៅថា​D614G។ វីរុសដែល​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់ ហ្សែន D614G  នេះ​ចាប់ផ្តើម​ឆ្លង​នៅ​ទ្វីបអឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ។ នៅ​ខែ​ឧសភា វីរុស​ដែល​ធ្វើ​ការ​បម្រែបម្រួល​ហ្សែន​នេះ​បាន​ឆ្លង​ជុំវិញ​ពិភពលោក និង​៧០%​មាន​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង។

អ្នកវិទ្យាសាស្ត្រ​ក៏​បានធ្វើការ​សាកល្បង ដោយ​ឲ្យ​វីរុស​មាន​លំដាប់​ហ្សែនថ្មី​ និង​វីរុស​មាន​លំដាប់​ហ្សែន​ធម្មតាឆ្លង​ទៅ​ក្នុង​កោសិកា​។ គេ​ឃើញ​ថា​វីរុស​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់​ហ្សែន​មាន​ប្រសិទ្ធភាព​ឆ្លង​ទៅ​ក្នុង​កោសិកា​ខ្ពស់​ជាង​វីរុស​លំដាប់ហ្សែន​ធម្មតា ២,៤ដង។

ដោយហេតុនេះ​គេ​​បារម្ភ​ថា​វីរុស​ដែល​មាន​លំដាប់​ហ្សែន​ថ្មីD614G គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បង្កើត​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ និង​កំពុង​ផលិត​ដោយ​សហរដ្ឋអាមេរិក​ និង​ទ្វីបអឺរ៉ុប​គឺ​ពឹងផ្អែក​លើ​ប្រភេទ​ដំបូង​នៃ​វីរុស​ដែល​រក​ឃើញ​នៅ​ទីក្រុង​អ៊ូហាន។ ការសិក្សា​ដោយ​ក្រុម​វេជ្ជសាស្ត្រ​ AI របស់​ក្រុមហ៊ុន IBM នៅ​ខែមេសា​ក៏​បាន​ព្រមាន​ថា​វីរុស​ដែល​ធ្វើ​ការ​បម្រែបម្រួល​ហ្សេន​ D614G នេះ​អាច​បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​កំណត់​ឲ្យ​បំផ្លាញ​សំបកផ្នែកស្រួច​របស់​វីរុស។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1939164/thai-trials-of-covid-19-vaccine-reach-make-or-break-stage

https://www.inkstonenews.com/health/coronavirus-mutations-raise-vaccine-worries/article/3090067?utm_content=article&utm_medium=Social&utm_source=Facebook#Echobox=1592833759

កំណែ​ប្រែបច្ចុប្បន្ន

23/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម