កាលពីថ្ងៃទី៥ ខែកក្កដា អាជ្ញាធរទីក្រុង Bayan Nur នៅក្នុងតំបន់ស្វយ័ត Inner Mongolia ប្រទេសចិនបានព្រមានអំពីជំងឺ Bubonic (ជំងឺអាសន្នរោគម្យ៉ាងដែលបង្កដោយបាក់តេរី ឈ្មោះ Yersinia pestis) ក្រោយពីមានការរាយការណ៍ពីមន្ទីរពេទ្យទៅលើករណីឆ្លងមួយករណី។ .
តាមរយៈការព្រមាននេះ គឺហាមមិនឲ្យមានការប្រមាញ់ និងបរិភោគសត្វដែលអាចផ្ទុកជំងឺនេះ និងសំណូមពរឲ្យមានការរាយការណ៍នូវករណីសង្ស័យនៃជំងឺនេះ ឬមានអាការៈក្ដៅខ្លួនដោយមិនមានមូលហេតុច្បាស់លាស់ និងរាយការណ៍ទៅអាជ្ញាធរប្រសិនជាឃើញមានករណីសត្វកំប្រុកភ្នំ (Marmot) ងាប់។
ជំងឺ Bubonic ត្រូវបានគេស្គាល់ថាជា Black Death ដែលមានការឆ្លងរាលដាលខ្លាំង និងមានអ្នកស្លាប់ច្រើននៅអំឡុងឆ្នាំ ១៣០០ ហើយជំងឺនេះគឺភាគច្រើនឆ្លងតាមរយៈពពួកសត្វកកេរ។ ក្នុងប្រទេសចិនករណីជំងឺនេះមិនចម្លែកទេ ប៉ុន្តែការផ្ទុះឡើងនៃជំងឺនេះគឺកម្រនឹងកើតមានណាស់។ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ប្រទេសចិនមានករណីឆ្លង២៦ករណី និងអ្នកស្លាប់១១នាក់ប៉ុណ្ណោះ។
[embed-health-tool-bmi]