backup og meta

អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

អ្នក​ឆ្លង​ជំងឺ COVID-19 ជុំវិញ​ពិភពលោក​មាន​ចំនួន​ជាង ១២​លាន​ករណី​ហើយ​គិត​​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា  និង​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ។​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។

ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើន​កំពុង​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង​​ ខណៈ​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ចិន និង​អូស្ត្រាលី​បាន​បិទ​ទីក្រុង​ម្ដងទៀត​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ការ​ឆ្លង​ម្ដងទៀត។ អ្នក​ជំនាញ​ក៏​បាន​លើក​ឡើង​ថា​ការ​ផ្លាស់ប្ដូរ​នៃ​បរិបទ​ការងារ និង​ការ​រស់នៅ​អាច​នឹង​មាន​រយៈពេល​យូរ​រហូត​ដល់​មាន​វ៉ាក់សាំង។

ករណី​ឆ្លង​ដំបូង​គឺ​នៅ​ប្រទេស​ចិន​កាល​ពី​ដើម​ខែ​មករា និង​រយៈពេល​១៤៩​ថ្ងៃ​ក្រោយ​មក​ករណី​ឆ្លង​កើន​ដល់​៦​លាន​ករណី​។ រីឯ​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ជាង​៥,៤ សែន​​នាក់។ ករណី​ស្លាប់​ដំបូង​គឺ​រាយការណ៍​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ក្នុង​ទីក្រុង​អ៊ូហាន ប្រទេស​ចិន​មុន​នឹង​វីរុស​នេះ​រាតត្បាត​នៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង​៣លាន​ករណី។

ដោយ​ឡែក លោក​ Jair Bolsonaro ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ក៏​តេស្ដ​វិជ្ជមាន​ជំងឺ​ COVID-19 ដែរ​ កាលប៉ុន្មាន​ថ្ងៃមុននេះ​។ ប្រទេស​ប្រេស៊ីល​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចន្លោះ​២០ ០០០​និង​៥០ ០០០​ករណី​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា។ ប្រទេស​នេះ​ដែរ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​១,៧​លាន​ករណី និង​មាន​អ្នក​ស្លាប់​ជិត​៧ម៉ឺន​​នាក់។

រីឯ​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​លំដាប់​ទី៣​ដែល​មាន​ចំនួន​​អ្នក​ឆ្លង​ច្រើន។ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មី​ជាង ២០ ០០០ករណី​ជា​រៀង​រាល់​ថ្ងៃ។

គិតមកដល់​ថ្ងៃ​នេះ​ ករណី​ឆ្លង​សរុប​ជុំវិញ​ពិភពលោក​មាន​ជាង​១២​លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​៧លាន​នាក់ និង​អ្នក​ស្លាប់​​ជាង​​៥៥ម៉ឺន​​នាក់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/covid-19-coronavirus-global-cases-12-million-12915934

កំណែ​ប្រែបច្ចុប្បន្ន

09/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម