backup og meta

ធ្លាប់ឆ្ងល់អត់បើ​វ៉ាក់សាំង COVID-19 ផលិត​បានតើនឹង​លក់​ក្នុង​តម្លៃប៉ុន្មាន?

ធ្លាប់ឆ្ងល់អត់បើ​វ៉ាក់សាំង COVID-19 ផលិត​បានតើនឹង​លក់​ក្នុង​តម្លៃប៉ុន្មាន?

បច្ចុប្បន្ន​វ៉ាក់សាំង​ COVID-19 ទាំង​អស់​មាន​យ៉ាងហោច​ណាស់​ចំនួន​១៤៨ ​ដែល​អ្នក​ស្រាវជ្រាវ​កំពុង​ខិត​ខំ​ធ្វើ​ការ​ស្រាវជ្រាវ ក្នុង​នោះ​មាន​១៧​ វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស។ អ្នក​គ្រប់គ្នា​សុទ្ធតែ​រំពឹង​ទុក​ថា​នឹង​មាន​វ៉ាក់សាំង​ការពារ​ឆាប់ៗ​ ប៉ុន្តែ​ការ​អនុម័ត​ទៅ​លើ​វ៉ាក់សាំង​ពឹង​ផ្អែក​លើ​ចំនួន​ផ្គត់ផ្គង់ និង​តម្លៃ​សមរម្យ​។

ក្នុង​ករណី​ជំងឺ COVID-19 តម្លៃ​សម្រាប់​ការ​ព្យាបាល ឬ​វ៉ាក់សាំង​អាច​នឹង​មាន​ភាព​មិន​ច្បាស់​លាស់។ ក្រុមហ៊ុន​ផលិត​ថ្នាំ Gilead បាន​បរិច្ចាគ​ថ្នាំ​សម្រាប់​តម្រូវការ​បន្ទាន់​រហូត​ដល់១,៥លាន​ថ្នាំ និង​មិន​ទាន់​មាន​គម្រោង​ការ​សម្រាប់​ការ​ផលិត​ថ្នាំ​ក្រោយ​ពី​ការ​ផ្គត់ផ្គង់​មាន​ការ​ធ្លាក់​ចុះ​ និង​ការ​កំណត់​តម្លៃ​ទាំង​ក្នុង​សហរដ្ឋអាមេរិក និង​ក្រៅ​ប្រទេសនៅឡើយ​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​អាច​កំណត់​តម្លៃ​រហូត​ដល់ ​៤,៥០០ដុល្លារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការ​ព្យាបាល​មួយ​ដង​ដែល​នេះ​ជា​តម្លៃ​គិត​តែ​ថ្លៃ​ដើម​។ នេះ​បើ​យោង​តាម​ការ​វិភាគ​ដោយ​ Institute for Clinical and Economic Review។

តម្លៃ​នេះ​គឺ​ខ្ពស់​ខ្លាំង​មិន​ថា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​នៅ​ក្នុង​ទី​ផ្សារ​ទូទៅ​ទេ​ ហើយ​ការ​កំណត់​តម្រូវ​ឲ្យ​មាន​ការ​​ចរចា​ជាមួយ​នឹង​អាជ្ញាធរ​សុខាភិបាល​ជាតិ។ ដូចនេះ ក្រុមហ៊ុន​ផលិត​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់ COVID-19 អាច​នឹង​ត្រូវ​អនុវត្ត​តាម​ការ​កំណត់​តម្លៃ​ផ្សេង​គ្នា​ទៅ​ប្រទេស​ផ្សេង​ដោយ​ពឹងផ្អែក​លើ​គោលការណ៍​មិន​គិត​ប្រាក់​ចំណេញ។

តម្លៃ​ទាប​បំផុត​គឺ​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ បន្ថែម​ពី​នេះ​ទៀត នៅ​មាន​កម្មវិធី​បរិច្ចាគ និង​ការ​ទិញ​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក និង​ធនាគារ​ពិភពលោក​ក៏​អាច​ជួយ​រក្សា​តម្លៃ​ឲ្យ​ទាប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ រីឯ​តម្លៃ​មធ្យម​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​មាន​ការ​កំណត់​ទីផ្សារ​ដោយ​រដ្ឋាភិបាល។ ចំណែក​ឯ​តម្លៃ​​ខ្ពស់​​បំផុត​​គឺ​សម្រាប់​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​សេរី​ដូចជា​សហរដ្ឋ​អាមេរិកជាដើម។

យ៉ាង​ណា​មិញ ក្រុមហ៊ុន Johnson & Johnson បាន​ប្រាប់​ថា​ប្រសិនជា​វ៉ាក់សាំង​របស់​ខ្លួន​ត្រូវ​បាន​អនុម័ត​ នោះ​ក្រុមហ៊ុន​នឹង​ផលិត​វ៉ាក់សាំង​ចំនួន ១ពាន់លាន​ឲ្យ​ប្រើប្រាស់​ដោយ​គិត​តែ​ថ្លៃ​ដើម​ប៉ុណ្ណោះ​ ដែល​តម្លៃ​ប្រហាក់​ប្រហែល ​១០​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ម្ដង។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​តម្លៃ​នឹង​មាន​ការ​ប្រែប្រួល​ក្រោយ​ពី​ប្រើប្រាស់​វ៉ាក់សាំង​១​ពាន​លាន​នេះ​អស់​ឬ​យ៉ាង​​ណា​ទេ។

ងាក​មក​មើល​វ៉ាក់សាំង​ប្រទេស​ថៃ​វិញ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បាន​ប៉ាន់ស្មាន​តម្លៃ​សម្រាប់​ការ​ចាក់​ម្ដង​ប្រហែល​ ១,០០០បាត (៣២​ដុល្លារ​អាមេរិក)។ តម្លៃ​នេះ​គឺ​អាច​នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ទោះ​បី​ក្រោយ​ពី​ក្រុម​ហ៊ុន​​បង់​ប្រាក់​ប៉ាតង់​ក៏​ដោយ។ សម្រាប់​វ៉ាក់សាំង​របស់​ថ្ងៃនេះ​ ក្នុង​មនុស្ស​ម្នាក់​អាច​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដង។

ដោយ​ប្រទេស​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ត្រូវការ​វ៉ាក់សាំង ការ​កំណត់​តម្លៃ​ទៅ​លើ​ថ្នាំ និង​វ៉ាក់សាំង​អាច​នឹង​ពឹងផ្អែក​លើ​ការ​ប្រកួតប្រជែង ឈ្មោះ និង​ប្រសិទ្ធភាព​ជាដើម។ យ៉ាងណាមិញ គ្រប់​ប្រទេស​សុទ្ធតែ​មាន​ថវិកា​កំណត់​ក្នុង​ការ​ទិញ​ថ្នាំ ឬ​វ៉ាក់សាំង។ ហេតុ​នេះ​ហើយទើប​អង្គការក្រុម​គ្រូពេទ្យគ្មានព្រំដែន (MSF) បាន​ជំរុញ​ឲ្យ​មេ​​ដឹកនាំ​ប្រទេស​ទាំង​អស់​ចរចា​ជាមួយ​​ក្រុមហ៊ុន​ផលិត​ថ្នាំ​ដើម្បី​លក់​​វ៉ាកសាំង​ COVID-19 ក្នុង​តម្លៃ​ដើម។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​​ដើម្បី​ជំរុញ​រដ្ឋាភិបាល​បង្កើត​មូលនិធិ​សម្រាប់​ទិញ​វ៉ាក់សាំង​​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.forbes.com/sites/joshuacohen/2020/05/11/pricing-of-covid-19-treatments-and-coronavirus-vaccines/#6e0c4f622865

https://www.msf.org/any-future-covid-19-vaccines-must-be-sold-cost

https://www.bangkokpost.com/thailand/general/1940332/covid-19-vaccine-dose-would-cost-about-b1-000

https://www.gavi.org/vaccineswork/covid-19-vaccine-race

កំណែ​ប្រែបច្ចុប្បន្ន

21/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

​អាមេរិក៖ ករណីវីរុស COVID-19 នឹងអាចគ្រប់គ្រងបានបើពល​រដ្ឋខ្លួនពាក់ម៉ាស​ពី​ ៤-៨ សប្ដាហ៍​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម