backup og meta

ក្រសួងសុខាភិបាលប្រកាសពីករណីផ្ទុះជំងឺគ្រុនឈីក នៅបន្ទាយមានជ័យ

ក្រសួងសុខាភិបាលប្រកាសពីករណីផ្ទុះជំងឺគ្រុនឈីក នៅបន្ទាយមានជ័យ

នៅ​ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ករណី​ផ្ទុះ​ជំងឺ​គ្រុនឈីក នៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​លទ្ធផល​​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាបញ្ជាក់​ថា តេស្ត​សំណាក​លើ​មនុស្ស​ចំនួនជាច្រើននាក់ មក​ពី​ខេត្ត​ខាង​លើ ជា​ករណី​ជំងឺ​គ្រុនឈីក។

ជំងឺ​គ្រុនឈីក កើត​ឡើង​ដំបូង​នៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និង​ធ្លាប់​រក​ឃើញ​ដំបូង​ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ ១៩៦១ និង នៅឆ្នាំ ២០១១ នៅ​ខេត្តបាត់ដំបង សៀមរាប និង​ព្រះវិហារ។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា ការ​លេច​ឡើង​នូវ​ជំងឺ​គ្រុនឈីកសារ​ជាថ្មី​ នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ ជា​បញ្ហា​សុខភាពសាធារណៈ​មួយ​ទៀត ដែល​ប្រឈម​នឹង​ហានិភ័យ​អាច​ឲ្យ​មាន​ការឆ្លង​រាល​ដាល​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ពី​គ្រួសារមួយ​ទៅ​គ្រួសារ​មួយទៀត តាម​រយៈ​មូស​ខ្លា​ញី​ខាំ។ ជំងឺ​គ្រុនឈីក ធ្លាប់​មាន​អត្រា​ឆ្លង​ខ្ពស់​រហូត​ដល់ ៦០-៧០% ក្នុងប្រទេស​កម្ពុជា នា​ទសវត្សរ៍ ៦០ ហើយ​មាន​ការ​រាតត្បាត​ខ្លាំង​ផង​ដែរ នៅ​ក្នុង​ឆ្នាំ ២០១១-២០១២ នៅ​ខេត្ត​ព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង កំពត។

គ្រុនឈីក

គ្រុនឈីក

រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្នប្រយែង! ជំងឺគ្រុនឈីកបន្តកើនឡើងដល់ជាង ២ ពាន់ករណីសង្ស័យ

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម