ទូទាំងប្រទេសបានធ្វើតេស្តយកសំណាកចំនួន ៣៣៣២ សំណាក មកពី ៧ខេត្ត មកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ក្នុងនោះវិទ្យាស្ថានទាំង២ បានវិភាគទៅលើសំណាកចំនួន ២២៤៧ សំណាក ហើយបានរកឃើញវិជ្ជមានចំនួន ១៤ករណី។ តួលេខអាចឡើងដល់ ១៥ ករណី ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ បើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអះអាង ១ករណីទៀតនៅសៀមរាប វិជ្ជមាន។
នេះបើតាមប្រសាសន៍របស់ម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកនេះ។
១ ករណីនៅខេត្តសៀមរាបនេះ សម្តេចតេជោបានបញ្ជាក់ថា ជាកូនស្រីឯកឧត្តម ឆែម សាវុធ។ អ្វីដែលគួរចាប់អារម្មណ៍ អ្នកឆ្លងស្ថិតក្នុងចង្កោមអ្នកធ្វើការនៅក្នុងក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ តែប៉ុណ្ណោះ។ សម្តេចបានហៅព្រឹត្តិការណ៍នេះថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលធ្ងន់ធ្ងរ ត្រូវធ្វើក្នុងល្បឿនលឿនបំផុត និងកម្រិតទ្រង់ទ្រាយធំ។
[embed-health-tool-bmi]