ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានឲ្យដឹងកាលពីថ្ងៃទី៦ ខែធ្នូ ថាប្រទេសរបស់លោកបានទទួលវ៉ាក់ស៊ាំងកូវីដ១៩ លើកទី១របស់ខ្លួនពីប្រទេសចិនហើយ និងគ្រោងរៀបចំចាក់វ៉ាក់សាំងនេះជាទ្រង់ទ្រាយធំតែម្ដង។
សារព័ត៌មាន channelnewsasia បានចុះផ្សាយកាលពីយប់មិញថាប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំងចំនួន១,២លានដូស ពីក្រុមហ៊ុនចិន Sinovac Biotech ដែលវ៉ាក់សាំងនេះកន្លងមកក៏ធ្លាប់បានធ្វើតេស្តសាកល្បងក្នុងប្រទេសឥណ្ឌូណេស៊ីដែរកាលពីខែសីហា។
បើតាមលោកប្រធានាធិបតី ប្រទេសឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន១,៨លានដូស បន្ថែមទៀតនៅដើមខែមករា ឆ្នាំ២០២១។
ការធ្វើតេស្តសាកល្បងដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Sinovac Biotech លើវ៉ាក់សាំងកូវីដ១៩ ក៏កំពុងធ្វើដែរក្នុងប្រទេសប្រេស៊ីល និងទួរគី ដែលលទ្ធផលប្រសិទ្ធភាពវ៉ាក់សាំងនៅប្រេស៊ីលនឹងត្រូវបង្ហាញនៅពាក់កណ្ដាលខែធ្នូនេះ។
[embed-health-tool-bmi]