អាជ្ញាធរសុខាភិបាលជប៉ុនបានរកឃើញវីរុសកូវីដ១៩ប្រភេទថ្មីមួយទៀតមានប្រភពនៅប្រទេសប្រេស៊ីល ដែលវីរុសប្រភេទនេះ ខុសពីវីរុសកូវីដ១៩ប្រភេទថ្មីដែលគេរកឃើញនៅចក្រភពអង់គ្លេស។
សារព័ត៌មានThe Japantimesបានចុះផ្សាយនៅថ្ងៃទី១១ ខែមករា នេះថា វ៉ារ៉្យង់ថ្មីរបស់វីរុសកូវីដ១៩ នេះត្រូវបានរកឃើញលើអ្នកដំណើរបួនរូបហោះចេញពីរដ្ឋអាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល។ មន្ត្រីសុខាភិបាលជប៉ុនបានអះអាងថាវ៉ារ៉្យង់របស់វីរុសកូវីដ១៩នេះ ខុសពីវ៉ារ៉្យង់កូវីដ១៩ដែលគេបានរកឃើញនៅចក្រភពអង់គ្លេស ដែលមានការឆ្លងខ្លាំងនោះ។
មន្ត្រីសុខាភិបាលជប៉ុនកំពុងតែសិក្សាមើលដែរថាវ៉ាក់សាំងអាចមានប្រសិទ្ធភាពចំពោះវីរុសកូវីដ១៩ ដែលមានវ៉ារ៉្យង់ថ្មីនេះដែរឬយ៉ាងណា។ យ៉ាងណា មន្ត្រីបញ្ជាក់ថាមិនទាន់មានភស្តុតាងបញ្ជាក់ថាវីរុសកូវីដ១៩ មានវ៉ារ៉្យង់ថ្មីមានប្រភពនៅប្រេស៊ីលនេះអាចឆ្លងលឿននោះទេ។
ប្រភពដដែលបន្តថាអាជ្ញាធរជប៉ុនបានជួនដំណឹងពីការរកឃើញនេះដល់ភាគីប្រេស៊ីលហើយដែរ ដោយថាវ៉ារ្យ៉ង់របស់វីរុសកូវីដ១៩ ដែលបានរកឃើញបានបំប្លែងខ្លួនដល់ទៅ១២ ហើយមានមួយក្នុងចំណោមនោះដូចគ្នាទៅនឹងវ៉ារ្យ៉ង់ដែលគេរកឃើញក្នុងចក្រភពអង់គ្លេសកន្លងមក។
[embed-health-tool-bmi]