backup og meta

ផ្ទុះជំងឺគ្រុនឈីកទៀតហើយ ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 11, 2021

    ផ្ទុះជំងឺគ្រុនឈីកទៀតហើយ ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

    ជំងឺ​គ្រុនឈីក​គិត​ត្រឹមថ្ងៃ​ទី៩ មិថុនា ២០២១ នេះ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក ៥១៤នាក់ ដែល ៨៦% នៃ​ករណី​ទាំងអស់​នោះ​មក​ពី​ខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្ត​ក្រចេះ។

    ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្នុងចំណោម​ករណី​សង្ស័យ​ទាំង ៥១៤នាក់នោះ មាន ៣៣១នាក់ជាមនុស្ស​ពេញ​វ័យ ១៣៧នាក់​ជា​កុមារ និង៤៥​នាក់​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ។

    គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។

    ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក

    ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖

    – គ្រុនក្តៅ ៣-៤ ថ្ងៃ

    – ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង

    – មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។

    លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។

    ២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក

    – បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា

    – ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន កម្ទេច ឬ​កប់​ចោល

    – បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ

    – កុំ​គេង​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង

    – កុមារ-មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែងៗ​ការពារ​មូសខាំ

    – បើកទ្វារ​បង្អួចផ្ទះ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី​ដេញ​មូសខ្លា។

    គ្រុនឈីក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម