ជំងឺគ្រុនឈីកគិតត្រឹមថ្ងៃទី៩ មិថុនា ២០២១ នេះ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ដែល ៨៦% នៃករណីទាំងអស់នោះមកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺគ្រុនឈីកគិតត្រឹមថ្ងៃទី៩ មិថុនា ២០២១ នេះ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ដែល ៨៦% នៃករណីទាំងអស់នោះមកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះបានបញ្ជាក់ថា ក្នុងចំណោមករណីសង្ស័យទាំង ៥១៤នាក់នោះ មាន ៣៣១នាក់ជាមនុស្សពេញវ័យ ១៣៧នាក់ជាកុមារ និង៤៥នាក់ជាកុមារអាយុក្រោម ៥ឆ្នាំ។
គ្រុនឈីក ជាជំងឺដែលបង្កដោយវីរុសឈីក បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។ ជំងឺគ្រុនឈីកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ។ នេះបើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។
ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់៣យ៉ាង ហើយជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។ រោគសញ្ញាទាំងនោះរួមមាន៖
– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង
– មានស្នាមកន្ទួល ឬក្រហមលើស្បែក។
– បំផ្លាញប្រភពដង្កូវទឹក មូសខ្លា
– ប្រមូលរាល់វត្ថុអាចដក់ទឹកបាន កម្ទេច ឬកប់ចោល
– បំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ
– កុំគេងនៅទីងងឹតនៅពេលថ្ងៃ ត្រូវគេងក្នុងមុង
– កុមារ-មនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងៗការពារមូសខាំ
– បើកទ្វារបង្អួចផ្ទះឲ្យពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូសខ្លា។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕