កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើតដោយខុសច្បាប់នៅក្នុងប្រទេស។
ផលិតផលក្លែងក្លាយទាំងនោះមិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។
ផលិតផលក្លែងក្លាយនោះគឺស្រដៀងទៅនឹងផលិតផលពិតប្រាកដដែលត្រូវបានចែកចាយដោយក្រុមហ៊ុនស្របច្បាប់មួយនៅកម្ពុជា ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកទិញអាចរកមើលបាន។
ដើម្បីជៀសវាងការទិញ ឬប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយបងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។
ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និងមានស្លាកសញ្ញាសម្គាល់ចែកចាយ និងលេខចុះលេខបញ្ជិកានៅលើប្រអប់។
វិធីមួយទៀតដើម្បីកំណត់សម្គាល់គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថដែលសរសេរជាភាសាខ្មែរ និងអង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។
មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និងឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និងក្លែងក្លាយផងដែរ។
ឱសថស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និងក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និងបទបញ្ជាយ៉ាងតឹងរ៉ឹងប្រឆាំងនឹងឱសថនាំចូលខុសច្បាប់ និងក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។
គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និងឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និងឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។
[embed-health-tool-bmi]