ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ស្រីៗធ្វើការនៅវេនយប់ ៩% នឹងជួបបញ្ហាអស់រដូវនៅអាយុវ័យក្មេង។
ការស្រាវជ្រាវពីសាកលវិទ្យាល័យ Dalhousie ប្រទេសកាណាដា បានសិក្សាទៅលើពេទ្យស្រីជាច្រើននាក់ ដែលចំណាយពេលធ្វើការវេនយប់ យ៉ាងតិច៣យប់ក្នុងមួយខែ។ លទ្ធផលបង្ហាញថា ត្រឹមរយៈពេល ២ឆ្នាំ ពួកគេជួបហានិភ័យនៃការអស់រដូវ៩ភាគរយ។
បញ្ហានេះ កើតឡើងដោយសារតែរាងកាយដល់ពេលវេលាត្រូវសម្រាក និងមិនទទួលពន្លឺច្រើននៅពេលធ្វើការ ជាហេតុមួយធ្វើឱ្យកម្រិតអ័រមូនដំណេក មេឡាតូនីន (Melatonin) ថយចុះ។
យ៉ាងណាមិញ ការស្រាវជ្រាវដដែល បានឲ្យដឹងដែរថា ភាពស្រ្តេសនៅកន្លែងការងារ ឬថែមម៉ោងធ្វើការយប់ច្រើន ក៏ជាចំណែកចូលរួមបង្កបញ្ហាអស់រដូវនៅអាយុវ័យក្មេងផងដែរ។
[embed-health-tool-bmi]