backup og meta

អ្នក​កម្ពស់​ទាប ហើយមាន​បញ្ហា​សួត ប្រឈម​ខ្ពស់​កើត​​ជំងឺ​បេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    អ្នក​កម្ពស់​ទាប ហើយមាន​បញ្ហា​សួត ប្រឈម​ខ្ពស់​កើត​​ជំងឺ​បេះដូង

    លទ្ធផល​នៃ​ការ​សិក្សា​មួយ ដោយ​ក្រុមអ្នកស្រាវជ្រាវ​នៅ​សាលកវិទ្យាល័យ Queen Mary University of London បាន​រកឃើញ​ពី​ទំនាក់​ទនង​​មួយ​រវាង​អ្នក​មាន​កម្ពស់​ទាប និង​ភាព​ប្រឈម​ខ្ពស់​នៃ​ជំងឺ​បេះដូង គឺ​បណ្ដាល​មកពី​បញ្ហាសួត។

    របាយ​ការណ៍សិក្សាចេញផ្សាយ​នៅ​លើគេហទំព័រព័ត៌មាន​សុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ ៨០០​ ទីតាំងនៃហ្សែន​របស់​មនុស្ស ពាក់ព័ន្ធ​ជាមួយ​កម្ពស់​មនុស្សពេញវ័យ បង្ហាញ​ថា កម្ពស់​កាន់តែទាប បង្កើន​ភាពប្រឈម​​បង្ក​ជំងឺ​ ទឹកនោមផ្អែម និង​ជំងឺ ​សរសៃ​ឈាម​បេះដូង

    ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មាន​ភស្ដុតាងបង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​ប្រឈម​ជំងឺជំងឺ​ទឹកនោមផ្អែម នៅលើ​សន្ទស្សន៍​ទម្ងន់​រាងកាយមនុស្សទេ ប៉ុន្ដែ​មាន​ទំនាក់ទំនង​រវាង​កម្ពស់ និង​ភាព​ប្រឈម​ជំងឺ​បេះដូង ត្រូវ​បាន​រកឃើញ។

    កត្ដាប្រឈមជាច្រើនចំពោះ​ជំងឺ​បេះដូង ត្រូវបាន​ពិនិត្យ​លើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគ​រយ​នៃ​ការឡើង​ទម្ងន់ និង​កត្ដា​សង្គម សេដ្ឋកិច្ច​ការអប់រំ និង​កត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញ​ថា កត្ដា​ទាំង​នេះបាន​ចូលរួម​តិចតួច ជះ​ឥទ្ធិពល​ប្រឈម​ជំងឺ​បេះដូង ប៉ុន្តែ​បញ្ហា​សួត បែរ​ជាជះឥទ្ធិពល​កើតជំងឺ​បេះ​ដូង​កាន់​តែ​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖ 

    លោកបណ្ឌិត Eirini Marouli ដឹកនាំ​ការសិក្សា​នេះ និង​ជាសាស្រ្ដាចារ្យនៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​បញ្ជាក់​ថា៖ “ការ​ស្វែងយល់​ទំនាក់ទំនងនៅពីក្រោយ​​ការ​អង្កេត​មួយ ដូចជា ទំនាក់ទំនងរវាង​កម្ពស់​មនុស្ស​ពេញវ័យ និង​កត្តាប្រឈម​ជំងឺ​បេះដូង គឺសំខាន់​សម្រាប់​ការ​សិក្សា​លើ​ជំងឺ​នេះ ក៏ដូចជា ដើម្បី​អាច​បង្ការ​ការពារ​ជំងឺ​បាន​ទាន់ពេល“។

    លោកសាស្រ្ដាចារ្យ Panos Deloukas នៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​ណែនាំ​ថា អ្នកមាន​កម្ពស់ទាប អាច​ពិចារណា​ហាត់ប្រាណ​ជាទៀងទាត់ និង​ចៀសវាង​របៀបរស់នៅ​ពុំសូវ​បញ្ចេញ​សកម្មភាព ​ការជក់​បារី ដើម្បី​កាត់បន្ថយកត្តាប្រឈម​ជំងឺបេះដូង ដូច​បាន​បង្ហាញ​ក្នុង​ការ​សិក្សា។ ផលប៉ះពាល់នៃមាន​កម្ពស់ទាប និងកត្តាប្រឈម​ជំងឺ​បេះដូង គឺ​អាស្រ័យ​ដោយ​មុខងារ​សួត’។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម