ស្រាសដែលផលិតនៅតាមផ្ទះត្រូវបានអ្នកជំនាញអះអាងថា មានជាតិអេតាណុលខ្ពស់លើសកម្រិត ផឹកទៅងាយនឹងធ្វើយើងពុល ព្រោះជាតិអេតាណុលបានបំលែងទៅជាគីមីខ្លាំង ហើយជ្រាបចូលទៅក្នុងឈាម ថែមទាំងប៉ះពាល់ដល់សុខភាព ដូចជា ស្រវាំងភ្នែក ខូចខួរក្បាល ស្ពឹកដៃជើង ឈានទៅក្រិចថ្លើម ឬខូចថ្លើម បណ្តាលឲ្យស្លាប់។
តាមតួលេខរបស់ក្រសួងសុខាភិបាល អំឡុងឆ្នាំ ២០១៨ កន្លងទៅ មានករណីពុលស្រាចំនួន ៥ លើក ដោយមានអ្នកពុលចំនួន ២០៦ នាក់ ក្នុងនោះមានអ្នកស្លាប់ ១២ នាក់។
អត្ថបទពាក់ព័ន្ធ៖ ចូលឆ្នាំខ្មែរ ក្រសួងសុខាភិបាលឲ្យប្រយ័ត្នករណីពុលអាហារ-ស្រា ស្របពេលកម្តៅឡើងខ្លាំង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕