តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ?

ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ?

ការ​ពុលស្រា​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​តែង​ជួប​បញ្ហា​នេះ​ជា​ញឹក​ញាប់ ហើយ​ថ្មីៗនេះក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​​ជូន​​ដំណឹង​​ស្តីពី កា​រ​បង្ការ​​ជំងឺ និង​​បញ្ហា​សុខភាព ក្នុង​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ពិសេស​ករណី​ពុល​អាហារ និងស្រា។

ហេតុអ្វី​បាន​ញ៉ាំ​ស្រា​ទៅ​​អាច​ធ្វើ​ឲ្យពុល? រោគសញ្ញា និង​ផល​ប៉ះពាល់ នៃ​ការ​ពុល​ស្រា​មាន​អ្វីខ្លះ?

ការ​ផឹក​ស្រាស ឬ​ស្រា​ថ្នាំ ជា​ញឹកញាប់​ងាយ​នឹង​បង្ក​ឲ្យ​មាន​ការ​ពុល ព្រោះ​ស្រា​ប្រភេទ​នេះ​មាន​ជាតិ អេតាណុល​ខ្លាំង ផលិត​ឡើង​ដោយ​មិន​មាន​ស្តង់ដារ ឬ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។

១- រោគសញ្ញាពុលស្រា

ពេល​យើង​ញ៉ាំ​ស្រាស ឬ​ស្រា​ថ្នាំ ដែល​មាន​ជាតិ​អេតាណុល​ខ្លាំង​ក្នុង​បរិមាណ​ច្រើន នោះ​រាងកាយ​យើង​ងាយ​នឹង​ពុល​បំផុត ដែល​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ដូច​ខាង​ក្រោម​នេះ។

– ក្អួតចង្អោរខ្លាំង
– ឈឺពោះ
– ឈឺក្បាល
– វិលមុខ
– ស្រវាំងភ្នែក
– ងងឹតមុខ
– ពិបាកដកដង្ហើម
– ប្រកាច់
– បាត់បង់ស្មារតី។

២- វិធីសង្គ្រោះបន្ទាន់

ពេល​មាន​អាការៈ​ដូច​រៀបរាប់​ខាងលើ​នេះ យើង​ត្រូវ​ប្រញាប់​នាំ​អ្នក​ពុល​ស្រា​មក​មន្ទីរពេទ្យ​បន្ទាន់ដើម្បីសង្គ្រោះដូចជា សង្គ្រោះផ្លូវដង្ហើម ខ្យល់ដង្ហើម និង​​បញ្ចូល​​ជាតិ​ទឹក​តាម​សរសៃ​ដើម្បី​​រក្សា​លំនឹង​ស្ថានភាព​​អ្នក​ជំងឺ​ឲ្យ​នៅ​ធម្មតា ក្នុង​ករណី​យើង​មិន​បាន​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​នាំ​មក​មន្ទីរពេទ្យ​មិន​ទាន់​ពេល អ្នក​ពុលអាច​​​ស្លាប់​ភ្លាមៗ។

៣- ផល​ប៉ះពាល់

ស្រាស​ដែល​ផលិត​នៅ​តាម​ផ្ទះ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាងថា​ មាន​ជាតិ​អេតាណុល​ខ្ពស់​លើស​កម្រិត ផឹក​ទៅ​ងាយ​នឹង​ធ្វើ​យើង​ពុល ព្រោះ​ជាតិ​អេតាណុល​បាន​បំលែង​ទៅ​ជា​គីមីខ្លាំង ហើយជ្រាបចូលទៅក្នុងឈាម ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព ដូចជា ស្រវាំងភ្នែក ខូច​ខួរ​ក្បាល ស្ពឹកដៃជើង ឈាន​ទៅ​ក្រិចថ្លើម ឬខូច​ថ្លើម បណ្តាល​ឲ្យ​ស្លាប់។

តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល អំឡុងឆ្នាំ ២០១៨ កន្លង​ទៅ មាន​​ករណី​​ពុល​​ស្រា​ចំនួន ៥ លើក ដោយ​មានអ្នក​ពុល​ចំនួន ២០៦ នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១២ នាក់។

អត្ថបទពាក់ព័ន្ធ៖ ចូលឆ្នាំ​ខ្មែរ ក្រសួង​សុខាភិបាល​ឲ្យ​ប្រយ័ត្ន​ករណី​ពុល​អាហារ-ស្រា ស្រប​ពេល​កម្តៅ​ឡើង​ខ្លាំង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 08/04/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត