- គ្រោះថ្នាក់! ថ្នាំលើសឈាម ៣ប្រភេទ អាចបង្កមហារីក រោងចក្រពី ឥណ្ឌាប្រកាសប្រមូលទៅវិញ
- ប្រយ័ត្ន! បើអ្នកផ្ទះមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ
ជាមួយគ្នានេះ FDA ប្រកាស នឹងសហការជាមួយសហគ្រាសនានា ដើម្បីប្រមូលថ្នាំលើទីផ្សារត្រឡប់មកវិញ បើសិនថ្នាំទាំងនោះ មានផ្ទុកភាពសារធាតុនគីមី នីត្រូសាមីន ក្នុងកម្រិតខ្ពស់ជាង ជាងអ្វីគេបានកំណត់។
យ៉ាងណា ការប្រមូលពពួកថ្នាំ ARBs ត្រឡប់មកវិញ នឹងនាំឲ្យមានបញ្ហាកង្វះថ្នាំសម្រាប់ផ្គត់ផ្គង់។ អាជ្ញាធរនេះ គ្រោងអនុញាតជាបណ្ដោះអាសន្ន ឲ្យលក់ និងចែកចាយថ្នាំលើសឈាម Losartan មានលេខឡូត៍ផលិតជាក់លាក់ មួយចំនួនជំនួសវិញ ព្រោះអ្នកវិទ្យាសាស្ត្ររបស់ FDA បញ្ជាក់ថា មិនមានកើនឡើងហានិភ័យ ជំងឺមហារីកឡើយ ក្នុងអំឡុងពេលនេះរហូត ដល់ថ្នាំ Losartan ដែលគ្មានជាតិនីត្រូសាមីន មាននៅលើទីផ្សារវិញ ដោយ FDA ប៉ានប្រមាណ អាចស្ថិតក្នុងចន្លោះពេល៦ ខែ។
គួរបញ្ជាក់ដែរថា បញ្ហាទាំងនេះត្រូវបានរកឃើញនៅក្នុងខែ កក្កដា ឆ្នាំ ២០១៨ នៅពេល FDA បានប្រកាសប្រមូលមកវិញនូវថ្នាំមួយចំនួនមានផ្ទុកសារធាតុ ថ្នាំព្យាបាលជំងឺលើសឈាម សារធាតុមិនសុទ្ធ និងគ្រោះថ្នាក់ក្នុងលាយឡំក្នុងនោះ។
លោកវេជ្ជបណ្ឌិត Guy L. Mintz ជានាយកផ្នែកសុខភាពបេះដូង នៃមន្ទីរពេទ្យ Sandra Atlas Bass Heart ក្នុងក្រុងញូវយ៉ក បញ្ជាក់ថា វាជារឿងល្អ ដែល FDA បានបង្កើតបញ្ជីថ្នាំមានសុវត្ថិភាព និងអនុញ្ញាតឲ្យអ្នកជំងឺកំពុងប្រើថ្នាំ Losartan មានបញ្ហា បន្តប្រើថ្នាំនេះដដែល រហូតដល់ពេលថ្នាំ Losartan មិនមានបញ្ហា មាននៅលើទីផ្សារវិញ។