តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

FDA អនុញ្ញាត​ឲ្យ​ប្រើ​​ថ្នាំ​លើស​ឈាម Losartan ជំនួស​ពពួក​ថ្នាំ ARBs មួយ​ចំនួន

FDA អនុញ្ញាត​ឲ្យ​ប្រើ​​ថ្នាំ​លើស​ឈាម Losartan ជំនួស​ពពួក​ថ្នាំ ARBs មួយ​ចំនួន

ថ្នាំលើសឈាម ៤០​មុខ ត្រូវបាន​អាជ្ញាធរ​សហរដ្ឋអាមេរិក ប្រកាស​​អាចប្រើប្រាស់​ដោយ​សុវត្ថិភាព ក្រោយ​ពិនិត្យឃើញ​ថា គ្មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​មហារីក នីត្រូសាមីន (Nitrosamine) ស្របពេល​រឿង​អាស្រូវថ្នាំ​លើស​ឈាម​មួយ​ចំនួន ​មានផ្ទុក​សារធាតុ​គីមី​គ្រោះ​ថ្នាក់ និង​ត្រូវ​ប្រកាស​ប្រមូលត្រលប់រោង​ចក្រ​វិញ។

ក្នុង​ចំណោម​បញ្ជី​ថ្នាំ​លើស​ឈាម អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA អះអាង​មាន​សុវត្ថិភាព ក៏​មាន​ថ្នាំ Losartan (ថ្នាំ​ក្នុង​ក្រុម ARBs) បើទោះ​ជា​ពេល​ថ្មីៗ​នេះ ប្រទេស​សិង្ហបុរី ទើប​តែ​អះអាង​ប្រមូល​ថ្នាំ​នេះ ៣​ប្រភេទ ត្រឡប់​មក​វិញ ក្រោយ​រក​ឃើញ​សារធាតុ​គីមី នីត្រូ​សាមីន ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក។

ដោយ​ឡែក​ភ្នាក់​ងារ​ FDA របស់​សហរដ្ឋ​អាមេរិក ប្រកាស​ប្រមូល​មក​វិញ​ក្រុម​ថ្នាំ​លើស​ឈាម​ ARBs (angiotensin II receptor blockers) មួយ​ចំនួន​ដែល​មាន​ផ្ទុក​សារធាតុ​នីត្រូសាមីន ដូច​គ្នា។

ក្រុម​ថ្នាំ ARBs គឺ​មាន​ប្រសិទ្ធ​ភាព​ទប់ស្កាត់​ឥទ្ធិពល​របស់​អ័រម៉ូន​ Angiotensin ជា​អ័រម៉ូន​ប្រូតេអ៊ីន មាន​មុខ​ងារ​ត្បៀត​សរសៃ​ឈាម​ និង​បង្កើន​សម្ពាធ​ឈាម។ ហើយ​ថ្នាំនេះ ក៏ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល ​ជំងឺ​ខ្សោយ​បេះដូង និង​បញ្ហា​ផ្សេងៗ​ទៀត​ដែរ។

ក្រោយ​មាន​ពិនិត្យ​ជា​បន្ដ​បន្ទាប់​លើ​បញ្ហា​នេះ FDA លើកឡើង​ថា ផលប៉ះពាល់​ជា​អតិបរមា​របស់​​សារធាតុ នីត្រូសាមីន នៅ​ក្នុង​ក្រុម​ថ្នាំ ARBs មាន​តិច​តួច ប៉ុន្ដែ​យ៉ាង​ណា​វត្តមាន​សារធាតុ​ទាំងនេះ​នៅ​ក្នុង​ថ្នាំ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

នីត្រូសាមីន ជា​សារធាតុ​គីមី​មាន​ក្នុង​បរិស្ថាន ហើយ​អាច​រកឃើញ​ក្នុង​ទឹក និង​អាហារ​ផង​ដែរ ខណៈ​សារធាតុ​នេះ អាច​បណ្ដាល​ឲ្យអ្នក​ប្រើ​ប្រាស់​កើត​មហារីក​បាន។

អាមេរិកអនុញ្ញាតឲ្យប្រើ​ថ្នាំលើសឈាម ៤០ប្រភេទ

អត្ថបទ​ពាក់​ព័ន្ធ៖

  • គ្រោះថ្នាក់! ​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក រោងចក្រ​ពី ឥណ្ឌា​​ប្រកាស​ប្រមូល​ទៅ​វិញ
  • ប្រយ័ត្ន! បើអ្នកផ្ទះមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ

ជាមួយ​គ្នា​នេះ FDA ​ប្រកាស នឹង​សហការ​ជាមួយ​​សហគ្រាស​នានា ដើម្បី​ប្រមូល​ថ្នាំ​លើ​ទីផ្សារត្រឡប់​មក​វិញ បើសិន​ថ្នាំ​ទាំង​នោះ មាន​ផ្ទុក​ភាព​សារធាតុនគីមី នីត្រូសាមីន ក្នុង​កម្រិត​ខ្ពស់ជាង ជាង​អ្វី​គេ​បាន​កំណត់។

​យ៉ាង​ណា ការ​ប្រមូល​ពពួក​ថ្នាំ ARBs ​​ត្រឡប់​មក​វិញ នឹង​នាំឲ្យ​មាន​បញ្ហា​កង្វះ​ថ្នាំ​សម្រាប់​ផ្គត់ផ្គង់។ អាជ្ញាធរ​នេះ គ្រោង​អនុញាត​ជា​បណ្ដោះ​អាសន្ន ឲ្យ​លក់ និង​ចែកចាយ​ថ្នាំលើសឈាម Losartan មាន​លេខ​ឡូត៍​ផលិត​ជាក់​លាក់ មួយ​ចំនួន​ជំនួសវិញ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​របស់ FDA បញ្ជាក់​ថា មិន​មាន​កើន​ឡើង​ហានិភ័យ ជំងឺ​មហារីក​ឡើយ ក្នុង​អំឡុង​ពេល​នេះ​រហូត ដល់​ថ្នាំ Losartan ដែល​គ្មាន​ជាតិ​នីត្រូសាមីន មាន​នៅ​លើ​ទី​ផ្សារ​វិញ ដោយ FDA ប៉ាន​ប្រមាណ អាច​ស្ថិត​ក្នុង​ចន្លោះ​ពេល​៦ ខែ។

គួរ​បញ្ជាក់​ដែរ​ថា បញ្ហា​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ពេល FDA បាន​ប្រកាស​ប្រមូល​មក​វិញ​នូវ​ថ្នាំ​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម សារធាតុ​មិន​សុទ្ធ និង​គ្រោះ​ថ្នាក់​ក្នុង​លាយ​ឡំ​ក្នុង​នោះ។

លោក​វេជ្ជបណ្ឌិត Guy L. Mintz ជា​នាយក​ផ្នែក​សុខភាព​បេះដូង នៃ​មន្ទីរពេទ្យ Sandra Atlas Bass Heart ក្នុង​ក្រុង​ញូវយ៉ក បញ្ជាក់​ថា វា​ជា​រឿង​ល្អ ដែល​ FDA បាន​បង្កើត​បញ្ជី​ថ្នាំមាន​សុវត្ថិ​ភាព និង​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​កំពុង​ប្រើ​ថ្នាំ Losartan មាន​បញ្ហា បន្ត​ប្រើ​ថ្នាំ​នេះ​ដដែល រហូត​ដល់​ពេល​ថ្នាំ​ Losartan មិន​មាន​បញ្ហា​ មាន​នៅ​លើ​ទី​ផ្សារ​វិញ។​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល