backup og meta

​អាមេរិក បញ្ចេញ​ថ្នាំ​ព្យាបាលអេដស៍​ថ្មី ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    ​អាមេរិក បញ្ចេញ​ថ្នាំ​ព្យាបាលអេដស៍​ថ្មី ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

    បច្ចុប្បន្ន​ដោយ​សារ​ការ​ស្រាវ​ជ្រាវ​វិស័យ​វេជ្ជ​សាស្ត្រកាន់​តែ​ទំនើប ថ្នាំនេះព្យាបាល​ជំងឺ​អេដស៍​ជាច្រើន សុទ្ធ​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ខណៈថ្មីៗ​នៅ​អង់គ្លេសបុរស​ជនជាតិអង់គ្លេស​ម្នាក់​ គឺ​ជា​សះស្បើយ​ពី​ជំងឺ​អេដស៍​ថែម​ទៀត​ផង។ គួរ​ចាប់​អារម្មណ៍​ជា​ង​នេះ ​អាមេរិក បាន​ចេញ​ថ្នាំ​ព្យាបាល​អេដស៍​ថ្មី​ ដោយ​ផ្សំ​សារ​ធាតុ ២មុខ រួមគ្នា សម្រាប់​ព្យាបាល​មនុស្ស​ពេញវ័យ​ផ្ទុក​មេរោគ​អេដស៍ តែ​ពុំធ្លាប់​ទទួល​ថ្នាំព្យាបាល​មុន​មក។

    ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ថ្មី​នេះ ត្រូវ​គេ​ដឹង​ថា គឺ​ការ​ផ្សំរួម​គ្នា​រវាង​សារធាតុ Dolutegravir និង Lamivudine ដែល​មាន​ឈ្មោះ Dovato ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក FDA ចេញ​សេចក្តី​ជូន​ដំណឹងនៅខែ ​មេសា ឆ្នាំ ២០១៩ នេះ អនុញ្ញាត​ឲ្យ​​ប្រើប្រាស់ជាផ្លូវ​ការ។

    យ៉ាង​ណា​លើ​ប្រអប់​ថ្នាំ ក៏មាន​ការ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ផ្ទុក ជំងឺ​អេដស៍ និង​ ជំងឺ​ថ្លើមប្រភេទ B ផងដែរ ព្រោះ​​អ្នក​​ផ្ទុក​ជំងឺ​ទាំង ​២ ​ប្រភេទ​នេះរួម​គ្នា គួរ​បន្ថែម​ការ​ព្យាបាល​​ទៅ​លើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​បន្ថែម​ទៀត ឬ​ក៏​អាច​នឹង​ផ្លាស់​ប្ដូរ​ថ្នាំ​​ព្យាបាល​ផ្សេង​ទៀត ព្រោះ​ថា បើ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ Lamivudine អាច​ធ្វើ​អោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B វិវត្ត​កាន់​ធ្ងន់​ធ្ង​រ​ ដោយ​សារ​តែ​តែ​​វីរុស​រលាក​ថ្លើម ស៊ាំ​ជាមួយ​នឹង​ថ្នាំ ​ធ្វើឲ្យ​មាន​បញ្ហា​ថ្លើម ដូច​ជា​ ​ខ្សោយ​ថ្លើម​​ជាដើម។ ដូច្នេះ អ្នក​មាន​ផ្ទុក​ជំងឺ​ទាំង ២​ ប្រភេទ​នេះ ត្រូវ​តាមដាន​សុខភាព​បន្ដ​ទៀត ក្រោយ​ឈប់​ប្រើ​​ថ្នាំនេះ។

    ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​នេះ ក៏បណ្ដាល​ឲ្យ​អ្នក​ជំងឺ ឈឺក្បាល រាក ក្អួត គេងមិនលក់ និង​អស់កម្លាំង។ ចំពោះស្រ្ដី​ពពោះ ចាប់ពីត្រីមាស​ទី ១ ក៏ត្រូវ​ចៀសវាង​ប្រើប្រាស់​ថ្នាំនេះដូច​គ្នា ដោយសារ​សារធាតុ​ថ្នាំ Dolutegravir ប៉ះពាល់​ដល់​ការ​លូត​លាស់​នៃប្រព័ន្ធ​​ប្រសាទ​​ទារក (Neural tube)។

    ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំនេះ ​ក្រោយ​មាន​ការ​សាកល្បង​លើ​មនុស្ស​ពេញវ័យ ផ្ទុក​ជំងឺ​អេដស៍​ចំនួន ១.៤៣៣​នាក់ ហើយ​ពុំធ្លាប់​ទទួល​ការ​ព្យាបាល​ជំងឺ​នេះ​ពី​មុន​មក។ ដោយ​លទ្ធផល​ រកឃើញ​ថា ថ្នាំ​មាន​ផ្ទុក​សារធាតុ Dolutegravir និង Lamivudine កាត់​បន្ថយ​ចំនួន​វីរុស HIV ក្នុង​ឈាមបាន​ច្រើន បើធៀប​នឹង​ថ្នាំ​ផ្សេងទៀត។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា ក្រសួង​សុខាភិបាល​អាមេរិក កាលពី​ខែ​កុម្ភៈ ២០១៩ បាន​ប្រកាស​គំនិតផ្ដួចផ្ដើម​លុប​បំបាត់​ ជំងឺ​អេដស៍ នៅ​ទូទាំង​ប្រទេស។ គោលបំណងកាត់បន្ថយ​ការ​ឆ្លង​មេរោគ​នេះឲ្យ​បាន ៧០% នៅ​រយៈពេល ៥ ​ឆ្នាំ​ខាង​មុខ និង ៩០% នៅ​រយៈពេល ១០ ​ឆ្នាំ​ខាង​មុខ។ តាម​ការ​ប៉ាន់ស្មាន ពលរដ្ឋអាមេរិក ១,១​លាន​នាក់ មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្ដែ​ប្រហែល ១៥% ឬ ១/៧ នាក់ មិន​ដឹង​ថា ពួកគេ​ឆ្លង​មេរោគ​នេះ​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម