ថ្នាំព្យាបាលជំងឺអេដស៍នេះ ក៏បណ្ដាលឲ្យអ្នកជំងឺ ឈឺក្បាល រាក ក្អួត គេងមិនលក់ និងអស់កម្លាំង។ ចំពោះស្រ្ដីពពោះ ចាប់ពីត្រីមាសទី ១ ក៏ត្រូវចៀសវាងប្រើប្រាស់ថ្នាំនេះដូចគ្នា ដោយសារសារធាតុថ្នាំ Dolutegravir ប៉ះពាល់ដល់ការលូតលាស់នៃប្រព័ន្ធប្រសាទទារក (Neural tube)។
ការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះ ក្រោយមានការសាកល្បងលើមនុស្សពេញវ័យ ផ្ទុកជំងឺអេដស៍ចំនួន ១.៤៣៣នាក់ ហើយពុំធ្លាប់ទទួលការព្យាបាលជំងឺនេះពីមុនមក។ ដោយលទ្ធផល រកឃើញថា ថ្នាំមានផ្ទុកសារធាតុ Dolutegravir និង Lamivudine កាត់បន្ថយចំនួនវីរុស HIV ក្នុងឈាមបានច្រើន បើធៀបនឹងថ្នាំផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអាមេរិក កាលពីខែកុម្ភៈ ២០១៩ បានប្រកាសគំនិតផ្ដួចផ្ដើមលុបបំបាត់ ជំងឺអេដស៍ នៅទូទាំងប្រទេស។ គោលបំណងកាត់បន្ថយការឆ្លងមេរោគនេះឲ្យបាន ៧០% នៅរយៈពេល ៥ ឆ្នាំខាងមុខ និង ៩០% នៅរយៈពេល ១០ ឆ្នាំខាងមុខ។ តាមការប៉ាន់ស្មាន ពលរដ្ឋអាមេរិក ១,១លាននាក់ មានផ្ទុកមេរោគអេដស៍ ប៉ុន្ដែប្រហែល ១៥% ឬ ១/៧ នាក់ មិនដឹងថា ពួកគេឆ្លងមេរោគនេះឡើយ។