backup og meta

កាណាដា ថាសូណាដោយវិទ្យុសកម្មអាចព្យាបាលជំងឺធ្ងន់ធ្ងរបាន តែឥឡូវថាអត់វិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 08, 2019

    កាណាដា ថាសូណាដោយវិទ្យុសកម្មអាចព្យាបាលជំងឺធ្ងន់ធ្ងរបាន តែឥឡូវថាអត់វិញ

    ពេល​ឈឺ​ហើយ យើង​ប្រាកដ​ជាស្វែងរក​មធ្យោបាយ​ព្យាបាល​តាម​គ្រប់រូបភាព និង​លទ្ធភាព ឲ្យតែ​ដឹងថា មធ្យោបាយ​ព្យាបាល​នោះ ​មាន​ប្រសិទ្ធភាព។ នៅ​កាណាដា មាន​សូណា​ដោយ​វិទ្យុសកម្ម ហើយ​ត្រូវ​អះអាង​ថា អាច​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​មុខ តែ​ឥលូវ  ក្រសួងសុខាភិបាល​ចេញ​មក​បញ្ជាក់​ថា មធ្យោបាយ​នេះ អត់បានការទេ។

    អាជ្ញាធរ​សុខាភិបាល​កាណាដា បាន​ប្រាប់​ឲ្យប្រជាជន​ប្រយ័ត្ន​ចំពោះ​សូណា​ដោយ​វិទ្យុសកម្ម ដែល​អះអាង​ថា អាចព្យបាល​ជំងឺ​ទឹកនោមផ្អែម អូទីស្សឹម និង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត។ អាជ្ញាធរ ព្រមាន​ថា អ្នកជំងឺ​អាច​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​ពួកគេ​សម្រេច​ទៅ​សូណា​ដោយ​វិទ្យុសកម្ម ដើម្បី​ជួយ​ព្យាបាល​ជំងឺ។

    ចំណែក​អ្នកជំងឺ ដែល​បាន​ទៅ​សូណា​ដោយ​វិទ្យុសកម្ម​ហើយ គួរទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន និង​ពិនិត្យ​លើ​ស្ថានភាព​ជំងឺ។

    សូណា​ដោយ​វិទ្យុ​សកម្ម មិនត្រូវ​អនុញ្ញាត​នោះទេ នៅ​ក្នុង​ប្រទេស​កាណាដា ប៉ុន្ដែ​មាន​ជំនួញ​ជាច្រើន ជួយ​ផ្សព្វផ្សាយ ដោយ​អះអាង​ថា វាអាច​ព្យាបាល​អូទីស្សឹម ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន និង​ជួយ​បញ្ចុះ​ទម្ងន់​ផងដែរ។

    តែ​អាជ្ញាធរ បញ្ជាក់​ថា គ្មានភស្ដុតាង​ពិសោធន៍​តាម​បែបវេជ្ជសាស្ត្រ បញ្ជាក់​ថា សូណា​ដោយ​វិទ្យុសកម្ម​អាច​ព្យាបាល​ជំងឺ​ណាមួយ​បាន​ទេ។ អាជ្ញាធរ ចាត់ទុក​មធ្យោបាយ​ព្យាបាល​បែបនេះ ថា ខុសច្បាប់។ ជាមួយ​គ្នានេះ អាជ្ញាធរ​ព្រមាន នឹងចាត់​វិធានការ​លើ​ក្រុមហ៊ុន​នានា ប្រសិន​បើមិន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​សូណា​ដោយ​វិទ្យុសកម្ម​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម