វះកាត់ពង្រីកដើមទ្រូង ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានកើនឡើងខ្លាំង នៅតំបន់អាស៊ី ដោយឧបករណ៍ ក៏ដូចជាសារធាតុប្រើសម្រាប់ការវះកាត់ ភាគច្រើនប្រើផលិតផលមកពីអាមេរិក។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនអាមេរិកមួយ បានប្រកាសប្រមូលត្រលប់ទៅវិញ នូវស៊ីលីកូន និងជាលិកាពង្រីកដើមទ្រូង (Biocell Textured Breast Implants) ទូទាំងពិភពលោក ក្រោយមានការព្រួយបារម្ភ អាចបង្កជំងឺមហារីក។
ការប្រកាសរបស់ក្រុមហ៊ុន Allergan Plc បានធ្វើឡើងក្រោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រកឃើញថា ការប្រើប្រាស់ជាលិកា ឬស៊ីលីកូន ពង្រីកដើមទ្រូងក្រុមហ៊ុននេះ បង្កឲ្យកើតជំងឺមហារីកប្រភេទកម្រ ហៅថា Breast-implant Associated Anaplastic Large Cell Lymphoma (BIA-ALCL)។ ក្រុមហ៊ុនក៏បានបញ្ឈប់ការលក់ផលិតផលសម្រាប់វះកាត់ពង្រីកដើមទ្រូងរបស់ខ្លួន នៅតំបន់អឺរ៉ុប និងប្រទេសកាណាដា ផងដែរ។
[embed-health-tool-bmi]