រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រកាសអាសន្នទូទាំងប្រទេស ក្រោយជំងឺផ្តាសាយជ្រូក H1N1 គិតមកដល់ពេលនេះ បានសម្លាប់មនុស្សឡើងដល់ ៧១ នាក់ហើយ នៅទូទាំងប្រទេស។
រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រកាសអាសន្នទូទាំងប្រទេស ក្រោយជំងឺផ្តាសាយជ្រូក H1N1 គិតមកដល់ពេលនេះ បានសម្លាប់មនុស្សឡើងដល់ ៧១ នាក់ហើយ នៅទូទាំងប្រទេស។

ចំនួនអ្នកស្លាប់ដោយសារជំងឺផ្តាសាយជ្រូក H1N1 នៅភូមា បានឡើងដល់កម្រិតប្រកាសអាសន្ន ហើយបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលប្រទេសនេះ គិតចាប់ពីថ្ងៃ ០១ មករា មកដល់ថ្ងៃ ២៤ កក្កដា ២០១៩ ករណីអ្នកឈឺដោយសារផ្តាសាយជ្រូក H1N1នេះ សរុបមានដល់ទៅ ៣៣៧ករណី ក្នុងនោះ ស្លាប់ ៧១នាក់ ខណៈ ៥៧នាក់ស្លាប់ ក្នុងចំណោមអ្នកស្លាប់ ត្រូវពេទ្យជំនាញរកឃើញថា ដោយសារមូលហេតុមេរោគ H1N1 ផង និងគួបផ្សំជាមួយជំងឺប្រចាំកាយ មានដូចជា ជំងឺបេះដូង ទឹកនោមផ្អែម រលាកផ្លូវដង្ហើម និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
បើតាមវិទ្យាស្ថានសិក្សាពីមេរោគឆ្លង របស់ភូមា បានឲ្យដឹងថា ផ្តាសាយជ្រូក H1N1 ការលេចចេញរោគសញ្ញា អាចប្រទះឃើញចន្លោះពី ១-៥ ថ្ងៃ តាមរយៈអាការៈ ដូចជា គ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺខ្លួន ឈឺក្បាល ស្រៀវស្រាញ ក្អួត និងរាក។ ហើយមេរោគនេះ អាចចម្លងរោគតាមវត្ថុរាវចេញពីរាងកាយមនុស្ស ដូចជា កណ្តាស់ ក្អក ឬចម្លងតាមដៃដែលមានផ្ទុកមេរោគ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
29/07/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ